Banner 468 x 60px

 

Wednesday, September 24, 2014

Sok and Sao មាន​​លើ​ទូរស័ព្ទ​ Android ហើយ​ប្រញាប់ដោនឡូតលេង​ទាំងអស់គ្នា

0 comments
សប្ដាហ៍នេះគឺជាសប្ដាហ៍ទីបួននៃខែកញ្ញាហើយ ដូច្នេះអ្នកទាំងអស់គ្នា​អាច​ដោន​ឡូដ​ហ្គេម​ Sok and Sao’s Adventure យក​ទៅ​លេង​លើ​ស្មាត​ហ្វូន​ និង​ថេប្លេត​របស់​អ្នក​ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិកាណ៍ Android ហើយ។ ហ្គេម​នេះ​មិន​បាន​ដាក់​អោយ​ដោន​ឡូដ​នៅ​លើ​ Playstore នោះ​ទេ ​ប៉ុន្តែ​វា​ដាក់​អោយ​ដោន​ឡូដ​នៅ​លើ ​Amazon Store វិញ ដូច្នេះ​នាំ​គ្នា​ដោន​ឡូដ​នៅ​ថ្ងៃ​នេះ ​និង​សាក​ល្បង​លេង​ហ្គេម​ដែល​បង្កើត​ដោយ​កូន​ខ្មែរ​ទាំង​អស់​គ្នា​ណា។

តម្រូវការ

- ទូរស័ព្ទ រឺថេប្លេតដែលដំណើរការដោយ​ប្រព័ន្ធ​ប្រតិបត្តិកាណ៍​ Android 2.3 ឡើងទៅ
- មានកម្មវិធី Amazon ដែលអាចទាញ​ចេញ​ពី​ Playstore បាន។ ដោនឡូដ
- មានគណនី Amazon ដែលអ្នកអាចបង្កើតបាននៅ​ក្នុង​កម្មវិធី​ Amazon ខាង​លើ​នេះ​ ដែល​យើង​គ្រាន់​តែ​បំពេញ​អ៊ីម៉ែល​ លេខ​សំងាត់​ និង​អាស័យដ្ឋាន​បន្តិច​បន្តួច​ប៉ុណ្ណោះ។

របៀបតម្លើង
  


- បើកកម្មវិធី Amazon នៅលើទូរស័ព្ទអ្នក និងស្វែង​រក​ពាក្យ “ Sok and Sao’s Adventure”
- ចុចដោនឡូដ (អ្នកត្រូវ​មាន​គណនី Amazon ដែល​អាច​បង្កើត​បាន​ដោយ​ខ្លួន​ឯង​យ៉ាង​រហ័ស​និង​ងាយ​ស្រួល)
- បន្ទាប់ពីវាទាញហ្គេមនេះរួចរាល់ហើយ សូមបើកឯកសារដែលបានទាញយករួច និងចុច Install
- បើកហ្គេមនេះហើយចាប់ផ្តើមលេងទៅជាការស្រេច។

របៀបលេង វគ្គ និងល្បឿនដំណើរការនៃហ្គេមនេះយើងសង្កេត​ឃើញ​ថា​គ្មាន​ភាព​ខុស​គ្នា​ពី​ហ្គេម​ Sok and Sao នៅ​លើ​ Windows Phone នោះ​ទេ។​ សាក​ល្បង​ដោន​ឡូដ​ហ្គេម​នេះ​លេង​ទាំង​អស់​គ្នា​ទៅ​មើល​ ព្រោះអី​វា​គឺ​ជា​ហ្គេម​ដែល​បាន​បង្កើត​ឡើង​ដោយ​ខ្មែរ​សុទ្ធ​សាធ​ ហើយ​យើង​ក៏​អាច​មាន​ឃើញ​ឈុត​ឆាក​ជា​ច្រើន​ សុទ្ធ​តែ​បង្កើត​ឡើង​ដោយ​ប្រើ​រចនាបថ​ខ្មែរ។​ ឥលូវ​នេះ​ទាំង​អ្នក​ប្រើប្រាស់ Windows Phone និង Android អាច​លេង​ហ្គេម​នេះ​បាន​រួច​ហើយ​ ចំណែក​ឯ​អ្នក​ប្រើប្រាស់ ​iOS វិញ​ក៏​នឹង​អាច​លេង​ហ្គេម​នេះ​បាន​ដែរ​ ប៉ុន្តែ​សូម​រង់​ចាំ​បន្តិច​ណា៕
ប្រភព៖ Cambo Report

0 comments:

Post a Comment

 
Smart Phone © 2013 - 2015 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ៖​ Khmer Know. Supported by Khmer Smart Phone