Banner 468 x 60px

 

Wednesday, September 24, 2014

អ្នក​ប្រើ​ iPhone 6 Plus មួយ​ចំនួន​ជួប​ប្រទះ​​បញ្ហា​វៀច ​និង​កោង​ទ្រង់​ទ្រាយ

0 comments
មានអ្នកប្រើប្រាស់ iPhone 6 Plus មួយចំនួនបានធ្វើការត្អូញត្អែរថាទូរស័ព្ទ​របស់​ពួក​គេ​ចាប់​ផ្តើម​មាន​រាង​កោង​ប្លែក​ខុស​ពី​ធម្មតា​ ចំនែក​អ្នក​ខ្លះ​ទៀត​ប្រាប់​ថា​គ្រាន់​តែ​ខ្លួន​ដាក់​វា​ក្នុង​ហោប៉ៅ​ដូច​សព្វ​ដង​ស្រាប់​តែ​ដក​ចេញ​មក​វា​មាន​រាង​វៀច​ត្រង់​ចំនុច​ប៊ូតុង​សំលេង​ទៅ​វិញ! បើ​យោង​តាម​ការ​ស្រង់​មតិ​ យោបល់​របស់​ MacRumors ប្រាប់​អោយ​ដឹង​ថា​មនុស្ស​មួយ​ចំនួន​ធំ​ជួប​បញ្ហា​នេះ​ដោយ​សារ​ពួក​គេ​ដាក់​ iPhone 6 Plus នៅ​ក្នុង​ហោបៅ​ក្នុង​រយះ​ពេល​យូរ។​ ដូច​យើង​ដឹង​ស្រាប់​ហើយ​ថា​ iPhone 6 plus មាន​រាង​ស្តើង​ជាង​ iPhone ជំនាន់​មុនៗ​ ម្យ៉ាង​ទៀត​អេក្រង់​របស់​វា​ក៏ធំ​ជាង​មុន​ផង​ដែរ​ ដូច​នេះ​ 6 Plus មិន​អាច​ទ្រាំទ្រ​នូវ​សំពាធ​ក្នុង​ហោប៉ៅ​ រេ​ចុះ​ឡើង​តាម​កាយ​វិការ​មនុស្ស​ដូច​ស្មាត​ហ្វូន​ផ្សេងៗ​ឡើយ។


ចំពោះក្រុមហ៊ុន Apple ផ្ទាល់នៅមិនទាន់មានបញ្ចេញប្រតិកម្មអ្វីចំពោះបញ្ហានេះទេ!​ យ៉ាងណា​ក៏​ដោយ​បើ​សិន​ជា​បញ្ហា​ទាំង​នេះ​នៅ​តែ​កើត​មាន​ឡើង​បន្តៗ​គ្នា​ទៀត​នោះ​ Apple ប្រាកដ​ជា​ជួប​បញ្ហា​ធំ​ហើយ។​ ដោយ​រឿង​នេះ​មិន​មែន​ជា​កំហុស​បច្ចេកទេស​ផ្នែក​ Software ដែល​គ្រាន់​តែ​បញ្ចេញ​កំនែ​អាប់​ដេត​ដូច​រាល់​ដង​ដោះស្រាយ​បាន​នោះទេ​ វា​គឺ​ជា​បញ្ហា​ផ្នែក​រឹង​របស់​ម៉ាស៊ីន!​ យ៉ាង​ណា​ក៏​ដោយ​ខេមបូ​សង្ឃឹម​ថា​រឿង​នេះ​មិន​មាន​កើត​ឡើង​ចំពោះ​បង​ប្អូន​ខ្មែរ​យើង​ទៅ​ចុះ​ ព្រោះអី​គាត់​ទិញ​iPhone 6 Plus អស់​លុយ​មិន​តិច​ជាង​ 1600$ ឡើង​ទេ​ ហើយ​បើ​វា​មាន​ចេញ​រាង​កោង​ដូច​រូប​ភាព​ខាង​លើ​នេះ​មែន​នោះ​ប្រាកដ​ជា​យ៉ាប់​ហើយ៕
ប្រភព៖ Cambo Report

0 comments:

Post a Comment

 
Smart Phone © 2013 - 2015 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ៖​ Khmer Know. Supported by Khmer Smart Phone