Banner 468 x 60px

 

Thursday, September 25, 2014

Apple ចេញ​វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​ដំបូងអួត​ពី​​បច្ចេកវិទ្យា​កាមេរ៉ា និង​អេក្រង់

0 comments
ទូរស័ព្ទ​ទំនើប iPhone 6/6 Plus របស់​ក្រុមហ៊ុន Apple ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង ក្រោយ​ពី​បាន​ប្រកាស និង​ចេញ​លក់។ រយៈពេល​ ៣ថ្ងៃ​ប៉ុណ្ណោះ​​ ស្មាតហ្វូន​នេះ​អាច​អន្ទង​ចិត្ត​អតិថិជន​ទិញ​ប្រើ​ក្នុង​សន្ទុះ​បរិមាណ​មិន​ធ្លាប់​មាន​​​រហូត ១០លាន​គ្រឿង​ទៅ​ហើយ។ នេះ​ជា​តួលេខ​ថ្មី​ច្រើន​ជាង​កាល​ពី​ជំនាន់ iPhone 5S/5C ចេញ​លក់​ដំបូង​រយៈពេល ៣ថ្ងៃ​ដូច​គ្នា អាច​លក់​បាន​តិច​ជាង​នេះ ពោល​គឺ​បាន ៩លាន​គ្រឿង។

លោក Tim Cooks បាន​អះអាង​ថា តួលេខ​លក់ iPhone 6 ទាំង​ពីរ​ម៉ូដែល​នឹង​បន្ត​មាន​សន្ទុះ​កើនឡើង​ថែមទៀត។ ដូច្នេះ ដើម្បី​ជួយ​រុញច្រាន​ប្រជាប្រិយភាព​សមិទ្ធផល​របស់​ខ្លួន​នេះ Apple បាន​ចេញ​ឈុត​វីដេអូ​ដើម្បី​ផ្សព្វផ្សាយ​លើកស្ទួយ​ផលិតផល​របស់​ខ្លួន​ឱ្យ​លក់​ដាច់​កាន់​តែ​ខ្លាំង​ជាង​នេះ​ថែមទៀត។ វីដេអូ iPhone 6 ទី១​ខាង​ក្រោម​នេះ ត្រូវ​បាន​ក្រុមហ៊ុន​លើកឡើង​ពី​ចំណុច​ខ្លាំង​នៅ​លើ​បច្ចេកវិទ្យា​កាមេរ៉ា​សមត្ថភាព​ខ្ពស់​ដែល​អាច​ប្រើ​មុខងារ​វីដេអូ​យឺតៗ ឬ Slow Motion, time laps និង​មុខងារ Zoom បាន​យ៉ាង​ច្បាស់​ដំណើរការ​រលូន។



ចំណែក​វីដេអូ​ទី២ ក្រុមហ៊ុន​ចង់​បង្ហាញ​អំពី​ភាពងាយស្រួល​នៃ​ការ​ប្រើ iPhone អេក្រង់​ធំ​ជាង​មុន ព្រម​ជាមួយ​មុខងារ​អាច​ផ្ដេក Home Screen បាន ខណៈដែល iPhone ជំនាន់​មុនៗ​មិន​អាច​ធ្វើ​បាន៕

ប្រភព៖ Business News

0 comments:

Post a Comment

 
Smart Phone © 2013 - 2015 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ៖​ Khmer Know. Supported by Khmer Smart Phone