ក្តីទន្ទឹងរង់ចាំដ៏យូររបស់យើងបានមកដល់ហើយ នូវក្តារចុចខ្មែរសម្រាប់ iPhone, iPad, iPod Touch ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 8។ ក្តារចុចនេះត្រូវបានរៀបរាង កែច្នៃ បង្កើតឡើងយ៉ាងយកចិត្តទុកដាក់ និងអស់ពីសមត្ថភាពបំផុតដោយក្រុម 4Khmeriphone ហើយគោលដៅរបស់ពួកគេមានតែមួយគត់ គឺដើម្បីជួយសម្រួលដល់ការប្រើប្រាស់ភាសាជាតិយើងអោយមានភាពងាយស្រួលជាងមុន នៅលើឧបករណ៍អេឡិចត្រូនិចនេះ។
មើលអត្ថបទនេះទាំងអស់...
តម្រូវការ
- iPhone, iPad, iPod Touch គ្រប់ម៉ូឌែលទាំងអស់ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 8 ឡើងទៅ
- មាន Apple ID ប្រើសម្រាប់ដោនឡូដកម្មវិធីចេញពី Appstore
របៀបតម្លើង
- ចុចទីនេះដើម្បីដោនឡូដកម្មវិធី iKeyKhmer ចេញពី Appstore
- បើក Setting > General > Keyboards > Keyboards > Add New Keybaord > យកពាក្យ iKeyKhmer
- ជ្រើសរើសយក iKhmerKey 5Row រួចបើក All Full Access
- ឥលូវនេះសាកល្បងបើកកម្មវិធី Note រឺសរសេរពាក្យណាមួយហើយចាប់ផ្តើមវាយអក្សរខ្មែរ (ចុចរូបផែនដីដើម្បីផ្លាស់ប្តូរភាសា)
ក្តារចុចនេមានរបៀបប្រើប្រាស់ស្រដៀងទៅនឹងក្តារចុច Unicode ដែរ ដែលងាយស្រួលប្រើប្រាស់ខ្ពស់ហើយក៏មានភាពរហ័សផងដែរ។ នៅក្នុងក្តារចុចនេះ យើងក៏ឃើញមានលក្ខណៈពិសេសជាច្រើនទៀតដូចជា Zero Space និង Caps Lock ជាដើម។
អ្នកដែលកំពុងតែប្រើប្រាស់ iPhone, iPad, និង iPod Touch ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 8 ឡើងទៅអាចប្រើប្រាស់កម្មវិធីនេះបានដោយឥតគិតថ្លៃឡើយ ហើយក៏សូមថ្លែងអំណរគុណខ្លាំងណាស់ដល់ 4khmeriphone ដែលបានខិតខំបង្កើតកម្មវិធីនេះឡើងដល់ប្រជាជនខ្មែរទាំងអស់គ្នា៕
ប្រភព៖ Cambo Report