Banner 468 x 60px

 

Wednesday, February 13, 2013

ទូរស័ព្ទ LG Optimus G Pro ប្រកាស ជាផ្លូវការហើយ

0 comments

ទូរស័ព្ទ LG Optimus G Pro គឺជាម៉ូដែលមួយទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារ ប៉ុន្តែប្រភពចចាមអារ៉ាម បានលើកឡើងថា នាពេលបច្ចុប្បន្នការលក់របស់ទូរស័ព្ទ ម៉ាក LG នេះ មានការធ្លាក់ចុះ ។
ទូរស័ព្ទ Optimus G Pro មានដៃគូប្រជែងជាច្រើន ។
 
ដោយឡែកនាពេលនេះ ក្រុមហ៊ុន LG បានប្រកាសចេញពីទូរស័ព្ទ Optimus G Pro ដោយទូរស័ព្ទម៉ូដែលនេះធ្លាប់
បានលេចចេញ២-៣ដងរួចមកហើយ ហើយទូរស័ព្ទនេះ ក៏នឹងមានវត្តមាននៅក្នុងពិព័រណ៌ MWC នាពេលខាងមុខ
នេះ ផងដែរ ។

ទូរស័ព្ទ LG Optimus G Pro មានអេក្រង់ 5.5 inch Full HD IPS-LCD, quad-core Snapdragon
ល្បឿន 1.7GHz, RAM 2GB, កាមេរ៉ា​ 13MP និងកាមេរ៉ាមុខ 2MP, LTE radio ដើរដោយ​ប្រព័ន្ធ​ប្រតិបត្តិការ
Android 4.1 Jelly Bean ។

LG Optimus G Pro មាន Memory 32GB និងអាចពង្រីកបានដល់ 64GB តាមរយៈរន្ធ microSD ហើយ
ទូរស័ព្ទស៊េរីនេះ ក៏មានថាមពលខ្លាំងដែរដោយមានដល់ទៅ 3140mAh ។

ទូរស័ព្ទថ្មីនេះនឹងមកប្រកួតដណ្តើមទីផ្សារពីទូរស័ព្ទ Samsung Galaxy S IV, HTC M7 និង Sony Xperia
Z ជាដើម ។ ប៉ុន្តែសម្រាប់ថ្ងៃចេញលក់ និងតម្លៃនៃទូរស័ព្ទ Optimus G Pro ក្រុមហ៊ុន​មិនទាន់​បាន​ឱ្យបាន​ដឹង
នៅឡើយទេ ៕

អត្ថបទ៖ ប៉ូឆែ
ប្រភព៖ NewsToday
មើលអត្ថបទនេះទាំងអស់...

Wireless Charger ប្រើជាមួយ ទូរស័ព្ទ Nexus 4 កំពុង រង់ចាំអ្នក

0 comments

បន្ទាប់ពីក្រុមហ៊ុន Google បានចេញលក់ទូរស័ព្ទ Nexus 4 អស់រយៈពេលជាច្រើនខែកន្លងមក ក្រុមហ៊ុនបានផលិតឧបករណ៍បញ្ចូលថ្មឥតខ្សែសម្រាប់ប្រើជាមួយទូរស័ព្ទ Nexus 4 ។
ឧបករណ៍បញ្ចូលថ្មដោយឥតខ្សែសម្រាប់ប្រើជាមួយទូរស័ព្ទ Nexus 4
 
Google Nexus 4 Wireless Charger គឺបានចេញលក់នៅក្នុងវ៉ែបសាយ Google Play Store ដោយមានតម្លៃ
៥៩,៩៩ដុល្លារ ។ វាជាឆ្នាំងសាកបញ្ជូលថ្ម សម្រាប់ទូរស័ព្ទ Nesus 4 ។ នេះជាដំណឹងមួយល្អបំផុត​សម្រាប់អ្នកចូលចិត្
តឧបករណ៍បញ្ចូលថ្មឥតប្រើខ្សែ ។

ក្រុមហ៊ុន Google នឹងធ្វើការចែកចាយ នៅសប្ដាហ៍ក្រោយ ។ ឧបករណ៍បញ្ជូលថ្មីឥតប្រើខ្សែនេះមានទម្ងន់ ១៣០ក្រាម
អា​ចបញ្ចូលថ្មទូរស័ព្ទ Nexus 4 រយៈពេល៤ម៉ោង ទើបពេញ ។ ជាងនេះទៅទៀត ឧបករណ៍បញ្ចូលថ្មឥតខ្សែនេះមានបន្ថែម
រន្ធសម្រាប់ដោយភ្លើង និងរន្ធ micro USB ទៀតផង ៕

អត្ថបទ៖ ប៉ូឆែ
ប្រភព៖ News Today
មើលអត្ថបទនេះទាំងអស់...

Thursday, February 7, 2013

ទូរស័ព្ទ Galaxy S IV នឹងចេញលក់ នៅថ្ងៃទី ១៥ ខែមិនា ?

0 comments

ទូរស័ព្ទ ​Samsung Galaxy ត្រកូល S នឹងចេញលើទិផ្សារនៅថ្ងៃទី១៥ ខែមិនា បើយោងទៅតាមការបញ្ជាក់ពី SamMobile ហាងលក់ទូរស័ព្ទមួយនៅក្នុងប្រទេស New Zealand បានថ្លែងថា ទូរស័ព្ទ Galaxy S 4 នឹងចេញមកនៅក្នុងខែមេសា ។

ទូរស័ព្ទ Galaxy S IV នឹងមានកាមេរ៉ា 13MP
 
យើងបានរំពឹងទុកថា Samsung នឹងមិនបង្ហាញទូរស័ព្ទ Galaxy S 4 នៅក្នុងពិព័រណ៌ MWC នាពេលខាងមុខនេះ
ទេ ប៉ុន្តែក្រុមហ៊ុននឹងបង្កើតព្រឹត្តិការណ៍ដ៍ធំមួយ សម្រាប់ប្រកាសចេញផលិតផលថ្មីនោះ ។

ទូរស័ព្ទ Samsung Galaxy ចេញលក់នៅក្នុងឆ្នាំ២០១៣នេះ នឹងមានអេក្រង់ Super AMOLED FullHD
resolution, 8-core Exynos 5 Octa, ក្រាហ្វិករូបភាព 8-core Mali-T658 និង RAM 2GB ។ លើសពីនេះ
ទូរស័ព្ទថ្មីនេះនឹងមានកាមេរ៉ា 13MP ថតវីដេអូបានទំហំ 1080p 30fps និងកាមេរ៉ាមុខ 2MP សម្រាប់សន្ទនាគ្នាជា
វីដេអូ ហើយនឹងប្រើប្រព័ន្ធប្រតិបត្តិការ Android 4.2.1 Jelly Bean ។

ប្រភពខាងលើបានបន្តថា ទូរស័ព្ទស៊េរីថ្មីនេះនឹងចេញលក់នៅក្នុងទ្វីបអឺរ៉ុបមុនគេបង្អស់ បន្ទាប់មកគឺទីផ្សារនៅប្រទេស
អាស៊ី នៅក្នុងខែមេសា ។ លក្ខណៈពិសេសទូរស័ព្ទនេះ នឹងមានពណ៌ខ្មៅ និងស ហើយទូរស័ព្ទ Galaxy S 4 មាន
ឈ្មោះលេខកូដថា I9500 ៕

អត្ថបទ៖ ប៉ូឆែ
ប្រភព៖ NewsToday
មើលអត្ថបទនេះទាំងអស់...

Tuesday, February 5, 2013

របៀប Jailbreak iOS 6.0 ដល់ 6.1 ជាមួយ Evasi0n

5 comments
បន្ទាប់ពី​ការ​រង់ចាំ​យ៉ាង​យូរ ឥឡូវ​នេះ​កម្មវិធី Evasi0n នេះអាចធ្វើការ (untethered jailbreak)​ បានចំពោះ​ឧបករណ៍ Apple ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS6 ដល់ 6.1 ហើយអាចប្រើបានលើ Windows, Mac នឹង Linux។
EvasiOn នេះអាច untethered jailbreak សម្រាប់ឧបករណ៍ Apple ដូចជា៖
  • iPhone 5
  • iPhone 4S
  • iPhone 4
  • iPhone 3GS
  • iPad 4
  • iPad 3
  • iPad 2
  • iPad mini
  • iPod touch 5
  • iPod touch 4
  • Apple TV 2
វិធីអនុវត្តន៍
ដំបូងលោកអ្នកត្រូវចូលទៅ Download កម្មវីធី evasi0n តម្រូវទៅតាមប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រ​របស់អ្នកដូចជា (Windows / Mac / Linux) ខាងក្រោមនេះ៖
 download for Linux download for Mac OS X download for Windows
វីធីដំឡើងកម្មវីធី នឹង Jailbreak iOS 6
ដំបូងលោកអ្នកចាំបាច់ត្រូវការភ្ជាប់ iPhone ឬ iPad របស់អ្នកជាមួយខ្សែ USB និងកុំព្យូទ័រជាមុនសិន បន្ទាប់មកលោកអ្នក ធ្វើការពន្លាកម្មវិធី evasi0n ដែលលោកអ្នក Download រួចមក ដោយគ្រាន់តែចុច Mouse ខាងស្តាំរួចជ្រើសរើសយកពាក្យ Extract ហើយវានិងបង្ហាញ Folder មួយដែលមានឈ្មោះថា evasi0n-win-1.0 បន្ទាប់មកលោកអ្នកសូមចូលទៅក្នុង Folder នោះ ហើយលោកអ្នកនិងឃើញមានកម្មវិធីមួយឈ្មោះថា evasi0n.exe បន្ទាប់មកធ្វើការ ចុចទៅកម្មវិធីនោះចំនួនពីរដង បន្ទាប់មកវានឹងបង្ហាញផ្ទាំងកម្មវិធីមួយ ហើយធ្វើការចុចទៅកាន់ពាក្យថា Jaibreak និងធ្វើការរងចាំ រហូតដល់វាធ្វើបញ្ចប់កម្មវិធីនេះរួចរាល់ (Exit) នោះលោកអ្នកនិងឃើញកម្មវិធី Cydia នៅក្នុង iPhone ឬក៏ iPad របស់អ្នកដូចរូបភាពបង្ហាញ នៅខាងក្រោមនេះជាក់ជាមិនខាន។


មើលអត្ថបទនេះទាំងអស់...

Monday, February 4, 2013

ទូរស័ព្ទ BlackBerry Z10 និង Q10 ប្រើប្រព័ន្ធប្រតិបត្តិការ BlackBerry 10 ស៊េរីថ្មី

0 comments

ក្រុមហ៊ុន RIM បានបើកទំព័រសករាជថ្មីមួយទៀត ដោយបានបង្កើតប្រព័ន្ធប្រតិបត្តិការ BlackBerry 10 ប្រើនៅក្នុងទូរស័ព្ទ BlackBerry Z10 ដែលប្រើ touch screen និង Q10 អាចប្រើប៊ូតុងចុច ។


ទូរស័ព្ទ BlackBerry Z10 មានរាងមិនចាញ់ iPhone ទេ
 
ទូរស័ព្ទ BlackBerry Z10 គឺជាទូរស័ព្ទដំបូងគេបង្អស់ ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ BlackBerry 10 ។ ទូរស័ព្ទ
Z10 មានអេក្រង់ 4.2 inch resolution 1280 x 768 pixel, dual-core Krait CPU, ល្បឿន 1.5GHz និង
RAM 2GB ។

ក្រុមហ៊ុន BlackBerry ក៏បានផ្តោតសំខាន់ទៅកាមេរ៉ាផងដែរ ដោយទូរស័ព្ទម៉ូដែលនេះមានកាមេរ៉ា 8MP ថតវីដេអូ
បានទំហំ 1080p, Memory 16GB និងរន្ធ​ microSD អាចពង្រីកបានដល់ទៅទំហំ 32GB ។ ជាងនេះទៅទៀត
ទូរស័ព្ទ BlackBerry Z10 មានរន្ធ HDMI, ប្រព័ន្ធ LTE, Wi-Fi, Bluetooth 4.0 និង NFC ។
ទូរស័ព្ទ BlackBerry Z10 មានកាមេរ៉ា 8MP

ប្រសិនបើអ្នកចង់បានទូរស័ព្ទមានប៊ូចុចដូចកុំព្យូទ័រនោះ ចូរជ្រើសរើសទូរស័ព្ទ BlackBerry Q10 ។ ទូរស័ព្ទនេះ
ក៏អាចបញ្ជា touch បានដែរ ។ ទូរស័ព្ទ BlackBerry Q10 មានអេក្រង់ 3.1 inch AMOLED ជារាងការ៉េ
resolution 720 x 720 pixel និង​ 330 ppi ។
ទូរស័ព្ទ Q10 មានអេក្រង់ 3.1 inch AMOLED

ទូរស័ព្ទ Q10 ប្រើ dual-core Krait CPU, ល្បឿន 1.5GHz, ក្រាហ្វិករូបភាព PowerVR SGX544, RAM 2GB,
Memory 16GB អាចពង្រីកតាមរយៈរន្ធ microSD និងប្រើ​ប្រព័ន្ធ​ប្រតិ​បត្តិ​ការ ​ដូចទូរស័ព្ទខាងលើផងដែរ ។

ទូរស័ព្ទម៉ូដែលនេះមានកាមេរ៉ា 8MP LED flash, Wi-Fi, Bluetooth 4.0 និង បណ្តោយ ១២០មីលីម៉ែត្រ ទទឹង
៦៦,៨មីលីម៉ែត្រ កម្រាស់ ១០,៤មីលីម៉ែត្រ និងទម្ងន់ ១៣៩ក្រាម ។

នាពេលបច្ចុប្បន្ន BlackBerry Z10 បានចេញលក់នៅក្នុងចក្រភពអងគ្លេសហើយ ចំណែកតម្លៃនៃទូរស័ព្ទនេះ គឺអា
ស្រ័យទៅលើហាងជាអ្នកកំណត់ ។ ប៉ុន្តែនៅក្នុងប្រទេសកាណាដា វានឹងចេញលក់នៅថ្ងៃទី០៥ ខែកុម្ភៈ ក្នុងតម្លៃ
១៥០ដុល្លារ ។ បន្ថែមពីនេះ ទូរស័ព្ទ BlackBerry Q10 នឹងចេញលក់ទូទាំងសកលលោកនៅខែមេសា ៕

អត្ថបទ៖ ប៉ូឆែ
ប្រភព៖ NewsToday
មើលអត្ថបទនេះទាំងអស់...

ធ្វើដំណើរផ្សងព្រេងជាមួយ PITFALL!™

0 comments

ប្រិយមិត្ត​ប្រហែល​ធ្លាប់​រត់​ទៅមុខ​គេចឧបសគ្គ​ជាមួយ​ហ្គេម​ជាច្រើន​ហើយមែនទេ? ដូចជា Subway និង Temple Run ជាដើម។ សម្រាប់ថ្ងៃនេះ ពិភព Smart Phone សូម​នាំ​មកជូន​នូវ​ហ្គេម​ថ្មី​មួយ​ប្រភេទ​ទៀត សម្រាប់ iOS និង Android ដែល​កំពុង​ពេញនិយម និងមាន​ឧបសគ្គ​នៅ​តាម​ផ្លូវ​យ៉ាង​ច្រើននោះគឺ Pitfall ។ Pitfall ជា​ហ្គេម​រត់​ធ្វើ​ដំណើរ​ផ្សងព្រេង​ជាមួយឧបសគ្គជាច្រើននៅចំពោះមុខ ដោយ​ឆ្លងកាត់​ពីភូមិមួយទៅភូមិមួួ ពីព្រៃភ្នំមួយទៅព្រៃ​ភ្នំមួយ ហើយមាន​សត្វចម្លែកៗជាច្រើន​ដែល​ត្រូវ​ឱ្យ​អ្នក​កម្ចាត់​និង​ធ្វើ​ដំណើរ​ទៅមុខ​បន្តទៀត។ នៅ​រង់ចាំអី​ទៀត សាកល្បងកម្សាន្តអារម្មណ៍ជាមួយវាភ្លាមទៅ។
iOS: Download on Mediafire  ||  Download on App Store
Android: Download on Mediafire  ||  Download on Play Store



FEATURES
• The “Free Runner” evolved! Navigate through constantly changing environments as you make your way through narrow trenches, dark caverns, and cascading waterfalls with cinematic camera angles.
• Level up and trade in your loot for a trove of game changing powerups that can be used to enhance your experience and customize your wardrobe.
• Top your friends’ scores on Twitter and Facebook and stake your claim as the real king of the jungle!
• Easy swipe and tilt controls allow you to jump right in!



មើលអត្ថបទនេះទាំងអស់...

Zombie Tsunami 1.3.2

0 comments
The zombies are revolting ! In Zombie Tsunami, take your place in a crowd of rampaging undead as you race through the city attacking the unfortunate survivors and adding them to your unstoppable throng of hungry, hot-footed horrors. It’s a Zombie Tsunami out there, and everyone is invited!

 REVIEWS
★ 5/5 TouchGen.net - "If you’re looking for a fantastic game, look no further!"
★ 4.5/5 TouchArcade - "Zombie Tsunami is a game you really need to own"
★ 5/5 AppSmile - "Featuring Pixar-like graphics, simple controls, and plenty of content"
★ 4.5/5 148Apps - "It’s fun madness, emphasis on fun."
★ 5/5 iReviewT.com - "Revolutionary endless runner formula!"
★ 5/5 AppSpy.com - "Zombie Tsunami carves its own path with a great claymation style and roaming hordes of the walking, and jumping dead"


FEATURES
- Add as many zombies to your hoard as you can.
- Frantic flesh-eating fun for all the family!
- Keep going as long as at least one zombie is still running (and it doesn’t have to be the zombie you started with).
- Collect 7 different power-ups and bonuses to run further and destroy more.
- Turn over cars, buses, vehicles and tanks to eat the survivors inside.
- 200+ different missions to devour.
- 9 worldwide locations to stampede your zombies through.
- Optimized for all models of iPhone, iPod touch and iPad.
- Featuring Retina Blast Processing

DESCRIPTION
Beginning with a single zombie running through the streets, chase down the living and add them to your chaotic procession of dashing undead. The more people you bite and add to your ranks, the longer the Zombie Tsunami can charge across the planet, eating everything in its way.
But brains aren’t the only thing you can eat as the Zombie Tsunami gets into full swing. Devour the bonuses and power-ups to activate the Giant Zombie with multiple lasers shooting out of its many eyeballs, sneak around the cities as a netherworld Ninja, or clone members of your zombie hoard with the UFO.
Zombie Tsunami is a fun-packed thrill-ride of destruction, excitement and tasty brains! Who can gather the biggest collection of charging zombies? Can you survive the gaping chasms, powerful bombs and streets filled with tanks with at least one flesh-eater still on its feet? Join the Zombie Tsunami and find out!


មើលអត្ថបទនេះទាំងអស់...

Hacker ក្តាប់បានទិន្នន័យអ្នក​ប្រើប្រាស់ Twitter ជាង ២៥ម៉ឺននាក់

0 comments

នៅក្នុងប្លុកព័ត៌មាន កាលពីល្ងាចថ្ងៃទី១ ខែកុម្ភៈ ម្សិលមិញនេះ បណ្តាញទំនាក់ទំនង Twitter បានពន្យល់ថា ការវាយប្រហារដោយក្រុម Hacker ប្រហែលជាដំណើរការ ចូលទៅដល់ទិន្នន័យ អ្នកប្រើប្រាស់រាប់ម៉ឺននាក់ ហើយបញ្ហាដែលត្រូវដោះស្រាយ ត្រូវបំពាក់ប្រព័ន្ធ password ការពារសុវត្ថិភាពកាន់តែខ្លាំងឡើង។  

បណ្តាញទំនាក់ទំនង Twitter បាននិយាយនៅថ្ងៃទី២ ខែកុម្ភៈ នេះថា ខ្លួនបានចាប់បាននូវការប៉ុនប៉ងរបស់ Hacker ដើម្បីចូលដល់ទិន្នន័យ របស់អ្នកប្រើប្រាស់នាពេលថ្មីៗនេះ ហើយការធ្វើដូចនោះ ក្រុមអ្នកវាយប្រហារ ប្រហែលអាចជោគជ័យ ក្នុងការចូលលួចព័ត៌មាន អ្នកប្រើប្រាស់មួយចំនួន។

នៅសប្តាហ៍នេះ យើងបានលុបចោលនូវ ដំណើរការមិនធម្មតាជាច្រើន ដែលធ្វើឲ្យយើងកត់សម្គាល់ថា ជាដំណើរការគ្មានការអនុញ្ញាតិ ក្នុងគោលបំណងចូលទៅ ដល់ទិន្នន័យអ្នកប្រើប្រាស់។ យើងបានរកឃើញនូវការ វាយប្រហារមួយដែលនៅរស់ ហើយក៏យើងអាចបិទដំណើរការ បញ្ហាភ្លាមៗផងដែរ ។ តែទោះបីជាយ៉ាងណា ការស៊ើបអង្កេតរបស់យើង បានកត់សម្គាល់ដូចនេះថា អ្នកវាយប្រហារជាច្រើន ប្រហែលជាបានលួច ព័ត៌មានអ្នកប្រើប្រាស់ខ្លះៗ ដូចជានាមត្រកូល អាសយដ្ឋាន អ៉ីម៉ែល និមិត្តរូបសំគាល់ និងលេខ password សើរៗ របស់អ្នកប្រើប្រាស់ជាង ២៥ម៉ឺនាក់។
ប្រភព៖ LookingToday

មើលអត្ថបទនេះទាំងអស់...

Acer និង Intel ចាប់ដៃគ្នា ផលិតទូរស័ព្ទ Liquid C1​ ដ៏ទំនើប

0 comments

ក្រុមហ៊ុន Intel និង Acer បានប្រារព្ធពិធីប្រកាសចេញទូរស័ព្ទ Acer Liquid C1 ។​ ទូរស័ព្ទ Luquid C1 បានផលិតឡើងដោយប្រើ Intel Atom Z2420 chip ជាប្រភេទ chip ទើបតែបង្កើតឡើងថ្មីរបស់ Intel ។

ការប្រកាសចេញទូរស័ព្ទ Acer Liquid C1 នៅក្នុងប្រទេសថៃ

ទូរស័ព្ទ Acer Liquid C1 ជាប្រភេទទូរស័ព្ទមួយសាមញ្ញប៉ុន្តែទំនើប ។ Acer Liquid C1 មានអេក្រង់​ 4.3 inch IPS
qHD resolution 960 z 540 pixel និង មានកាមេរ៉ា 8 MP auto focus ។ ការ​ប្រើ​ប្រាស់ Intel Atom Z2420
chip នេះ បានធ្វើឱ្យទូរស័ព្ទនេះមានល្បឿន 1.2GHz, single-core CPU ជាមួយនិង Hyper-Threading ។

ទូរស័ព្ទដ៏ទំនើបម៉ូដែលនេះ ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ICS  ។ ក្រុមហ៊ុនមិនទាន់បានបញ្ជាក់នៅឡើយទេពី
គម្រោងសម្រាប់ចេញលក់នៅលើទីផ្សារ ។ ដោយឡែក នៅក្នុងប្រទេសថៃ វានឹងចេញលក់នៅក្នុងខែកុម្ភៈនេះ ក្នុងតម្លៃ
៣៣៥ដុល្លារ បន្ទាប់មកវានឹងចេញ​លក់​ក្នុងបណ្ដា​ប្រទេសតំបន់អាស៊ីអាគ្នេយ៍ ៕

ទូរស័ព្ទ Acer Liquid C1 មានកាមេរ៉ា 8MP​ auto focus

អត្ថបទ៖ ប៉ូឆែ
ប្រភព៖ NewsToday
មើលអត្ថបទនេះទាំងអស់...

Samsung នាំមុខ ការលក់ ប្រចាំឆ្នាំ ២០១២ នៅ អាមេរិក

0 comments

ក្នុងឆ្នាំ២០១២កន្លងទៅនេះ ក្រុមហ៊ុន Apple លក់ទូរស័ព្ទ iPhone បានចំនួន ៤៨លានគ្រឿង ចំណែកក្រុមហ៊ុន Samsung លក់បានចំនួន ៥៣លានគ្រឿង នៅលើទីផ្សារ អាមេរិក ។

តួលេខប្រៀបធៀបពីការលក់ប្រចាំត្រីមាសទី៤ ក្នុងរយៈពេល ២ឆ្នាំ 

ក្នុងចំណោមទូរស័ព្ទ iPhone លក់បានចំនួន ៤៨លានគ្រឿងនោះ ទូរស័ព្ទចំនួន​ ១៧,៧លានគ្រឿង ត្រូវបានលក់អស់ក្នុងត្រីមាសទី ៤ ហើយ ក៏ជាតួលេខនាំមុខគេក្នុងចំណោមក្រុមហ៊ុនផ្គត់ផ្គង់ទូរស័ព្ទផងដែរ ។
ទោះបីយ៉ាងណាក៏ដោយ នៅក្នុងឆ្នាំ២០១២ ក្រុមហ៊ុន Samsung នៅតែឈរនៅលើលំដាប់កំពូលនៅ​ប្រទេសអាមេរិកដោយលក់បានចំនួន ៥៣លានគ្រឿង ហើយក្រុមហ៊ុន Apple ឈរ​នៅ​លើ​ចំណាត់​ថ្នាក់​លេខ២ លក់បានចំនួន ៤៣,៧ លានគ្រឿង និងក្រុមហ៊ុន LG ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៣ អាចលក់បានចំនួន ២០,៥លានគ្រឿង ។

ទូរស័ព្ទរបស់ក្រុមហ៊ុន Apple និង Samsung មានចំនួននៃការលក់បានកើនឡើងគួរឱ្យកត់សម្គាល់ ហើយចំនួននោះជាប្រភេទទូរស័ព្ទប្រើប្រព័ន្ធ 3G និង 4G ៕
អត្ថបទ ៖ ពូឆែ
ប្រភព៖ NewsToday

មើលអត្ថបទនេះទាំងអស់...

ទូរស័ព្ទ HTC M7 នឹង​ចេញលក់នៅ ខែមិនា ?

0 comments

ក្រុមហ៊ុន HTC នឹងមានព្រឹត្តិការណ៍មួយនៅក្នុងទីក្រុង New York និង London នាថ្ងៃទី១៩​ ខែកុម្ភៈ​ ខាងមុខនេះ បើយោងទៅតាមប្រភពព័ត៌មានលេចធ្លាយ ពីតៃវ៉ាន់ ហើយនៅក្នុងពិធីនេះនឹងមានការបង្ហាពីទូរស័ព្ទ​ HTC M7 ។

ទូរស័ព្ទ HTC-M7 ?
 
យោងតាមប្រភពខាងលើបន្តថា ទូរស័ព្ទ HTC M7 នឹងចេញលក់នៅក្នុងមិនា ប៉ុន្តែប្រភពដដែលនោះមិនបានបង្ហាញ
ពីតម្លៃ និងថ្លៃជាក់លាក់នៅឡើយទេ ។ ដោយឡែកនៅពេលថ្មីនេះ ទូរស័ព្ទថ្មីរបស់ HTC ត្រូវបានដឹងថា វានឹងត្រូវចេញ
លក់នៅ ចក្រភពអងគ្លេស បន្ទាប់មកតំបន់អឺរ៉ុប ទើបទៅដល់អាមេរិក តាមក្រោយ ។

ប្រភពដដែលបន្ថែមទៀតថា ក្រុមហ៊ុន HTC​ គឺមានគម្រោងផលិតទូរស័ព្ទ M7 ឱ្យបានពី ៤ ទៅដល់ ៥លានគ្រឿង
សម្រាប់ចេញលក់នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៣ ខាងមុខ ។

ប្រសិនបើព័ត៌មាននេះ ពិតមែននោះ ទូរស័ព្ទ M7 មានពណ៌ ខ្មៅ ទឹកប្រាក់ និងពណ៌ស ៕

អត្ថបទ៖ ប៉ូឆែ
ប្រភព៖ NewsToday
មើលអត្ថបទនេះទាំងអស់...

កំហុសវេបសាយ​មួយចំនួន បានធ្វើឱ្យបុគ្គលិកផ្នែកទីផ្សារកូនខ្មែរ iFix ត្រូវ​បញ្ឈប់​ពីការងារ

0 comments
នាពេល​ព្រឹក​នេះ ក្រុមហ៊ុន iFix បាន​ចេញ​សេចក្ដី​ប្រកាសសុំទោស​របស់​ខ្លួន​ជា​ផ្លូវការ​នៅ​ក្នុង​ក្រុម រួម​គ្នាចែករំលែក និងផ្ដល់ព័ត៌មាន​ពិត​ដោយ​សេរី។ លោក ជួន សុវណ្ណវាសនាជា​អ្នក​គ្រប់គ្រង​របស់ កូនខ្មែរ iFix បាន​សរសេរថា កូនខ្មែរ iFix សូមទទួល​យក​កំហុស​ដែល​ខាង​វេបសាយ​មួយ​ចំនួន​បាន​ចុះ​ផ្សាយ និងកែប្រធានបទ​ និង​ខុសពេល​វេលា​ដោយ​ស្ដាប់​មិន​បានច្បាស់ទាក់​ទង​នឹង​ការ Jailbreak iOS 6.x។ ហើយ​ខាងកូនខ្មែរ iFix បានបញ្ចប់​ប្រធានផ្នែកទីផ្សារ ដើម្បី​ទទួល​កំហុស​ក្នុងការ​ការងារនេះ។ ហើយ​ កូនខ្មែរ iFix សូម​ស្នើ​ដល់​បណ្ដា​វេបសាយ​នានា ដែល​បាន​ចុះផ្សាយ​ដោយ​កែ​ប្រែ​ខុសពី​អត្ថបទ​ដើម​របស់​ខ្ញុំ ដែល​ធ្វើ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ជា​ខ្លាំង ហើយ​វា​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​បុគ្គលិករបស់ កូនខ្មែរ  iFix ទៀត​ផង៕
មើលអត្ថបទនេះទាំងអស់...

Saturday, February 2, 2013

ជជែកកម្សាន្តជាមួយ WhatsApp Messenger

0 comments

WhatsApp Messenger គឺជា​កម្មវិធី​ជជែក​កម្សាន្ត​ដ៏​មាន​ប្រជាប្រិយភាព​មួួយ និងងាយស្រួលទំនាក់ទំនង​ជាមួយ​គ្នា។ កម្មវិធីនេះ​អាច​ឱ្យ​យើងជជែក​កម្សាន្ត​ជាក្រុម ផ្ញើសារជាសំឡេង រូបភាព វីដេអូបានយ៉ាង​ឆាប់រហ័សទៀត​ផង។
Android: Version 2.9.1549
iOS: Version 2.8.6



មើលអត្ថបទនេះទាំងអស់...

កែប្រែរូបភាពជាមួយ​ Easy Photo Editor សម្រាប់ iOS

0 comments
 លោកអ្នកចូលចិត្ត​ថតរូប​លេងមែនទែន ថ្ងៃនេះខ្មែរបន្ទាន់សម័យសូមនាំមក​ជូនកម្មវិធីរបស់ iOS​ ដែលជំនាញ​ប្ដូរពណ៌​រូបភាព ដាក់ Sticker គូរ ឬសរសេរអក្សរពីលើ​ ជាមួយការដាក់ Effect លើរូបភាព​កាន់តែរីករាយ​។ ហើយ​អាច​ធ្វើការ Save High Resolution ។
Easy Photo Editor Pro Support
What's New in Version 1.1
- Minor bugs fixed
- App stability improvements
- Better photo quality
Easy Photo Editor
Size: 6.64MB
Click here to download now or Click here to download on App Store
មើលអត្ថបទនេះទាំងអស់...

កម្សាន្តជាមួយហ្គេម Train Crisis HD Free [Android]

0 comments

Description
Train: "a series of railway carriages or wagons moved as a unit by a locomotive or by integral motors".
Crisis: "a time of intense difficulty or danger".

With these two definitions we launch Train Crisis, a puzzle and addictive strategy game with HD graphics where you have to prove your quick mind and reflexes in full 3D environment.

Would you like to travel through the history of the rail-road? This amazing game lets you play in two different rail-road eras, where your goal is to overcome all the obstacles that appear on each level and guide each colored train toward its corresponding destination

Features:
- 3 Eras of rail-road history (Industrial Era, Far West Era and Modern Era).
- Spectacular High-definition 3D environments that recreate perfectly both eras with many details as vegetation, animals, mountains, rocks, tunnels, banks, etc.
- Train Crisis provides 144 levels for players to conquer (currently available).
- A star rating system to assess your skills.
- Extra unlocking levels that will require you to have a certain number of stars.
- The addictive gameplay and challenge of increasing levels of difficulty kept you hooked.
- 4 colored trains and over 6 railway wagons.
- You must interact with several elements to get past the level: changing junctions; timed traffic lights; trap tunnels; transportation of money; ghost trains and parts of the track obstructed with rocks you must blow up.
- Spectacular colorful graphics effects with explosions of trains and rocks.
- Music and 3D sound. Sound effects in real time depending on where elements are located in the screen and different music for each world.
- Train Crisis's full version will be updated shortly with 1 new era "Future" and many more levels available.
- Train Crisis has been developed with Unity3D, the most optimized game engine for mobile device.
Visit our Facebook site and keep you informed on last news and announcements of Train Crisis HD:

Train Crisis HD Free
UPDATED: January 30, 2013
Size: 8.63MB
Click here to download now

មើលអត្ថបទនេះទាំងអស់...

Friday, February 1, 2013

evasi0n - iOS 6.x Jailbreak

0 comments
evasi0n logo

evasi0n - iOS 6.x Jailbreak

picture of iOS 6 compatible devices

99%

We are in the process of finishing the GUI. Come back soon!

Next step: private beta testing
download for Linux download for Mac OS X download for Windows
Compatible with all iPhone, iPod touch, iPad and iPad mini models running iOS 6.0 through 6.1

Requirements

  • 5 minutes of your time!
  • A computer, running Windows (XP minimum), Mac OS X (10.5 minimum) or Linux (x86 / x86_64)
  • An iPhone, iPad or iPod running iOS 6.0 through 6.1 (you may check in Settings / General / About => Version)
  • A USB cable to connect the device to the computer
មើលអត្ថបទនេះទាំងអស់...
 
Smart Phone © 2013 - 2015 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ៖​ Khmer Know. Supported by Khmer Smart Phone