ក្រោយការរង់ចាំអស់ជាច្រើនខែមកនេះពីសំណាក់អ្នកប្រើប្រាស់ iDevice ទាំងអស់នោះ ថ្ងៃនេះក្រុមហ៊ុន Apple បានចេញឱ្យតម្លើងប្រព័ន្ធប្រតិបត្តិការណ៍ទៅកាន់ iOS8 ដែលជាប្រព័ន្ធប្រតិបត្តិការណ៍ចុងក្រោយបង្អស់ដែលពោរពេញដោយលក្ខណៈពិសេសៗ និងមានមុខងារថ្មីៗជាច្រើន។ នៅថ្ងៃនេះប្រិយមិត្តអាចតម្លើង iDevice របស់អ្នកទៅកាន់ប្រព័ន្ធប្រតិបត្តិការណ៍ថ្មីនេះបាន ដោយមិនបាច់ព្រួយបារម្ភថាមិនអាចមើលអក្សរខ្មែរបាននោះឡើយ ព្រោះ iOS8 មានភ្ជាប់ពុម្ពអក្សរខ្មែរជាស្រេច តែមិនទាន់មាន Keyboard ផ្លូវការ។ឧបករណ៍ដែលអាចតម្លើងទៅកាន់ iOS 8 បានរួមមាន៖
- iPhone 4s, iPhone 5, iPhone 5c, iPhone 5s, iPhone 6, iPhone 6 Plus
- iPad mini, iPad mini retina
- iPad 2, iPad 3, iPad 4, iPad Air
- iPod Touch 5th
អ្នកអាចដំឡើងទៅកាន់ iOS8 ដោយ Download និង Update ដោយផ្ទាល់លើកម្មវិធី iTunes គ្រាន់តែភ្ជាប់ទៅ iDevice ទៅកាន់កុំព្យូទ័រ។ ម្យ៉ាងទៀត យើងអាចទាញ iOS 8 Firmware តាមរយៈវេបសាយ www.getios.com បន្ទាប់មកចូលទៅកាន់ iTunes រួចចុចប៊ូតុង Shift នៅលើកុំព្យូទ័រ ហើយចុច Restore រួចហើយជ្រើសរើសយក iOS 8 Firmware ដែលយើងបានដោនឡូដទៅជាការស្រេច៕

0 comments:
Post a Comment