Banner 468 x 60px

 

Thursday, September 18, 2014

របៀបតម្លើងក្តារចុចខ្មែរនៅលើ iOS 8 សម្រាប់តែ iPhone

0 comments
នៅព្រឹកមិញនេះ សំនួរដែលអ្នកប្រើប្រាស់ iDevice នៅ​កម្ពុជា​បាន​ចោទ​សួរ​ឡើង​ច្រើន​ជាង​គេ​នោះ​គឺ​ថា ហេតុ​អ្វី​បាន​ជា​មិន​ឃើញ​មាន​ក្តារ​ចុច​ខ្មែរ​ភ្ជាប់​មក​ជា​មួយ​ប្រព័ន្ធ​ប្រតិ​បត្តិ​ការណ៍ iOS8? យើង​សូម​បញ្ជាក់​ម្តង​ទៀត​ដែរ​ថា ក្រុម 4khmeriphone បាន​ផ្ញើរ​កម្មវិធី​ក្តារ​ចុច​នេះ​ទៅ​កាន់ Apple រួច​ហើយ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នៅ​ពេល​នេះ​គឺ​យើង​ត្រូវ​រង់​ចាំ​ដល់ Apple ដាក់​ក្តារ​ចុច​នេះ​អោយ​ដោន​ឡូដ​លើ Appstore ជាផ្លូវការតែប៉ុណ្ណោះ។ ប៉ុន្តែនៅក្នុងកំឡុងពេលរង់ចាំនេះ អ្នកទាំងអស់គ្នាអាចប្រើប្រាស់ក្តារចុចខ្មែរបណ្តោះអាសន្នបាន តាមរយៈដោនឡូដកម្មវិធីមួយនេះ។
ក្តារចុចនេះគឺជាក្តារចុចបណ្តោះអាសន្នមួយ ដែលអ្នកប្រើប្រាស់ iPhone និង iPod touch 5th ដែលដំណើរការដោយ iOS 8 អាចប្រើបាន ហើយរបៀបតម្លើង និងប្រើប្រាស់គឺពិតជាមានភាពងាយស្រួលបំផុត។ ដោយឡែកសម្រាប់អ្នកប្រើប្រាស់ iPad វិញ អ្នកទាំងអស់គ្នាមិនអាចប្រើប្រាស់ក្តារចុចនេះបាននោះទេ ពោលត្រូវរង់ចាំកម្មវិធីក្តារចុចរបស់ 4khmeriphone។ ខាងក្រោមនេះគឺជារបៀបតម្លើងក្តារចុចខ្មែរនៅលើ iPhone រឺ iPod របស់អ្នកដូច្នេះសូមតាមដានជាមួយយើងទាំងអស់គ្នា។

1. ចុចទីនេះ ដើម្បីដោនឡូដកម្មវិធី CamTranslate ចេញពី Appstore

2. បើក Setting > General > Keyboards > Keyboards > Add New Keyboard > ជ្រើសរើសយក CamTranslate ជាការស្រេច។
3. សាកល្បងបើកកម្មវិធី Note ហើយវាយអក្សរខ្មែរទៅជាការស្រេច (ដើម្បីផ្លាស់ប្តូរភាសាសូមចុចសញ្ញាផែនដី)


  
បន្ទាប់ពីការតេស្តសាកល្បងហើយ យើងសង្កេតឃើញថាក្តារចុចនេះគឺពិតជាមានល្បឿនលឿនខ្លាំង យក៏ងាយស្រលប្រើខ្លាំងផងដែរ។ ប៉ុន្តែវាក៏មានកំហុសឆ្គងមួយចំនួន ដូចជាមិនអាចប្រើជាលក្ខណៈ ផ្តេកបាន ហើយក៏មិនទ្រាំទ្រជាមួយ iPad ទៀត។ អ្នកទាំងអស់គ្នាអាចប្រើក្តារចុចនេះជាលក្ខណៈបណ្តោះអាសន្នបានរហូតដល់ក្តារចុចខ្មែរចេញអោយដោនឡូដជាផ្លូវការនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ប្រភព៖ Cambo Report

0 comments:

Post a Comment

 
Smart Phone © 2013 - 2015 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ៖​ Khmer Know. Supported by Khmer Smart Phone