Banner 468 x 60px

 

Thursday, September 18, 2014

លក្ខណៈ​សម្បត្តិ​ពិសេសៗ​ ៦ចំណុច​នៅ​លើ iOS 8 ​​នឹង​​ត្រូវ​ចិត្ត​អ្នក!

0 comments
ប្រព័ន្ធ​ប្រតិបត្តិការ iOS 8 ទើប​តែ​ចេញ​ឱ្យ​សាធារណជន​អាច​ដំឡើង​នៅ​លើ​ឧបករណ៍​ iDevice របស់​ខ្លួន​បាន។ រយៈពេល​ប៉ុន្មាន​ខែ​មក​នេះ ក្រុមហ៊ុន Apple សម្រិតសម្រាំង​ iOS 8 ដោយ​ច្របាច់​បញ្ចូល​មុខងារ​ថ្មីៗ​ពិសេស​ងាយស្រួល​ប្រើ​ដល់​អតិថិជន​។ ខាង​ក្រោម​នេះ​គឺ​ជា​​មុខងារ​ថ្មី​ដែល​អាច​ផ្ដល់​ជា​អត្ថប្រយោជន៍​ដល់​អ្នក​ប្រើ​បាន ទាំង៦ចំណុច។

១) Device Continuity៖
នៅ​ពេល​ប្រព័ន្ធ​ប្រតិបត្តិការ Mac របស់ Apple គឺ OS X Yosemite ចេញ​ចុងខែ​តុលា​ក្រោយ នឹង​អាច​ភ្ជាប់​ជាមួយ iOS 8 បាន។ អ្នក​ប្រើ​អាច​ប្រើ​មុខងារ​លើ​ទូរស័ព្ទ ដោយ​ប្រើ​កុំព្យូទ័រ ដូច​ជា ទទួល​ការ​ខល​ទូរស័ព្ទ ទទួល​សារ​មក​លើ​កុំព្យូទ័រ និង​អាច​ផ្ទេរ​ឯកសារ​ពី iPhone ឬ iPad ទៅ​កាន់​កុំព្យូទ័រ​បាន​ងាយស្រួល។ មុខងារ​នេះ មាន​ឈ្មោះ​ថា Handoff ដែល​អាច​ដំណើរការ​បាន​ជាមួយ​កម្មវិធី​មួយ​ចំនួន​ដូច​ជា៖ Maile, Safari, Pages, Numbers, Keynote, Maps, Message, Reminders, Calendar និង Contact។

២) បន្ថែម Widgets៖
ទីបំផុត Apple ផ្ដល់​ឱ្យ​អ្នក​ប្រើ​អាច​បន្ថែម widget គាំទ្រ​លើ iOS 8 ហើយ ប៉ុន្តែ​មិនមែន​នៅ​លើ Home Screen នោះ​ទេ។ អ្នក​ប្រើ​អាច​បន្ថែម widgets បាន​ទៅ​ក្នុង Notification Center ដែល​ជា standalone tools សម្រាប់​ការងារ​ដូច​ជា ឆែក​មើល​អាកាសធាតុ និង​តាមដាន​មើល​ទំហំ​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ជាដើម។ សូម​បញ្ជាក់​ថា widget គាំទ្រ និង​អាច​ប្រើ​បាន​នៅ​លើ Android ជា​យូរ​មក​ហើយ។


៣) អាច​ដំឡើង​ក្ដារចុចលក្ខណៈ Third-party app (​Keyboard changes)៖
ក្ដារចុច Keyboard ដែល​ពី​មុន​គេ​ប្រើ​បាន​តែ​របស់​មាន​ស្រាប់​នៅ​លើ iOS ឥឡូវ​គេ​ក៏​អាច​ដំឡើង keyboard បន្ថែម​ជា​លក្ខណៈ third-party app បាន​ដែរ ដូច​ជា​ Swype ដែល​ជា keyboard ទទួល​បាន​ការ​និយម​ប្រើ​ច្រើន​នៅ​លើ Android។ ស្រប​ពេល​ដែល iOS 8 មាន​ពុម្ព​អក្សរ​ខ្មែរ​រួច​ជា​ស្រេច ដូច្នេះ អ្នក​ប្រើ iPhone នៅ​ស្រុក​ខ្មែរ គ្រាន់តែ​ប្រើ Keyboard ខ្មែរ​ជា​ការ​ស្រេច ដោយ​មិន​ចាំបាច់ jailbreak ឡើយ។

៤) ប្រើ Siri សួរ​បទ​ចម្រៀង (What song is playing?)​
មុខងារ​ឆ្លើយឆ្លង​ជា​សំឡេង Siri ត្រូវ​បាន​ច្របាច់​បញ្ចូល​ជាមួយ Shazam ដែល​ជា​កម្មវិធី​រៀបចំ​តន្ត្រី និង​ឯកសារ media ផ្សេងៗ។ អ្នក​ប្រើ iOS 8 នឹង​អាច​ប្រើ​មុខងារ Siri សួរ​អំពី​ឈ្មោះ​បទ​ចម្រៀង​ដែល​កំពុង​បើក​ស្ដាប់​បាន​ដោយ​ប្រើ​សំណួរ “What song is playing?”

៥) ដឹង​ពី​កម្រិត​ស៊ី​ថ្ម​តាម​កម្មវិធីផ្សេងៗ​គ្នា (​Battery usage by app)៖
មុខងារ​ថ្មី​នេះ នឹង​បង្ហាញ​ប្រាប់​អំពី​អត្រា​ស៊ី​ថ្ម​ដោយ​កម្មវិធី​ផ្សេងៗ​គ្នា ដើម្បី​ងាយស្រួល​ដល់​អ្នក​ប្រើ​បាន​ដឹង និង​បញ្ឈប់​ដំណើរការ ដើម្បី​សន្សំសំចៃ​ថ្ម​បាន​មួយ​កម្រិត។

៦) មុខងារ Timer អាច​ប្រើ​នៅ​លើ​កាមេរ៉ា iOS 8៖
ពី​មុន​មក iPhone/iPad/iPod ដែល​ប្រើ​ត្រឹម iOS 7 ចុះក្រោម​ពុំ​មាន​មុខងារ​កំណត់​ពេល (Self Timer) លើ​កាមេរ៉ា​ដើម្បី​ថត​រូប​ទេ ប៉ុន្តែ​ដោយ​សារ​បច្ចុប្បន្ន​ការ​ថត​ខ្លួន​ឯង selfie មាន​ការ​ពេញ​និយម​ខ្លាំង ដូច្នេះ​ក្រុមហ៊ុន បាន​ភ្ជាប់​មុខងារ Timer នេះ​នៅ​លើ iOS 8។ រយៈពេល​កំណត់​ពេល​គឺ​ចាប់​ពី ១០វិនាទី​ចុះ​ក្រោម ដើម្បី​ទុក​គំលាត​ពេល​ឱ្យ​អ្នក​រៀបចំ​ថត​ខ្លួន​ឯង​ដោយ​មិន​ចាំបាច់​មាន​អ្នក​ចាំ​ចុច​ថត​ឡើយ។

សូម​បញ្ជាក់​ថា ក្រៅ​ពី​លក្ខណៈ​ពិសេស​ទាំង ៦ខាង​លើ​ ក្រុមហ៊ុន Apple ក៏​បាន​បន្ថែម និង​ធ្វើ​បច្ចុប្បន្នភាព​លើ​មុខងារ​យ៉ាង​ច្រើន​ទៀត​ដូច​ខាង​ក្រោម៖

- App Bundles
- Battery usage by app
- Custom actions
- Desktop site in Safari
- Extensibility and App Extensions
- Family Sharing
- Flyover City Tours
- Handoff
- Health app
- Hey, Siri
- iCloud Drive
- iCloud Photo Library
- Improved message group conversations
- Instant Hotspot
- Interactive Notifications
- Mail gestures
- QuickType
- Quick Reply
- Send quick voice messages
- Send quick video messages
- Spotlight enhancements
- Third-party keyboards
- Touch ID in your favorite apps
- Time-lapse videos
- Widgets in Notification Center

ប្រភព៖ The Best News

0 comments:

Post a Comment

 
Smart Phone © 2013 - 2015 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ៖​ Khmer Know. Supported by Khmer Smart Phone