Banner 468 x 60px

 

Tuesday, November 18, 2014

Nokia បង្ហាញអាវុធ​សម្ងាត់​ថ្មីជាមួយ Tablet N1

0 comments
ស្ងាត់ៗ​ ក្រុមហ៊ុន Nokia សម្ងំ​ផលិតផល Tablet ថ្មី​ក្រោយ​ផលិតកម្ម Smartphone លក់​ទៅ​ឱ្យ​ក្រុមហ៊ុន Microsoft។ ថ្ងៃ​នេះ​ពិត​ជា​ភ្ញាក់​ផ្អើល​មែន​ទែន ដែល​ក្រុមហ៊ុន​ Nokia បញ្ចេញ Tablet ស៊េរីថ្មី ម៉ូដែល N1 ដែល​ដំណើរ​ការ​ដោយប្រព័ន្ធ​ប្រតិបត្តិការ​ Androird Lollipop 5.0 និងប្រើប្រាស់ Nokia Z Luncher។

Tablet N1 នេះ មាន​អេក្រង់​ទំហំ 7.9អ៊ីញ ប្រើប្រាស់ Chip Intel® 64-bit Atom™ Processor Z3580, 2.3 GHz និង RAM LPDDR3 (800 MHz) ទំហំ 2 GB ដែល​មាន​អង្គចងចាំ ៣២ជីហ្គាបៃ។ បន្ថែម​ពី​លើនេះ N1 បំពាក់​ដោយ​កាម៉េរ៉ា​មុខ​ទំហំ ៥មេហ្គាភីចសែល និងកាម៉េរ៉ា​ក្រោយ​ទំហំ ៨មេហ្គាភីចសែល។
តោះទៅ​មើល​រូប​រាង​ទាំងមូល​ជាមួយ​រូបភាព និងវីដេអូ​ខាងក្រោម​នេះ៖

 
 
អត្តបទ៖ សិលា
មើលអត្ថបទនេះទាំងអស់...

Thursday, October 9, 2014

ចេញហើយ! តោះដោនឡូតក្ដារចុចខ្មែរសម្រាប់ iOS8 ទាំងអស់គ្នា

0 comments
ក្តីទន្ទឹងរង់ចាំដ៏យូររបស់យើងបានមកដល់​ហើយ នូវ​ក្តារ​ចុច​ខ្មែរ​សម្រាប់ iPhone, iPad, iPod Touch ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS 8។ ក្តារ​ចុច​នេះ​ត្រូវ​បាន​រៀប​រាង កែច្នៃ បង្កើត​ឡើង​យ៉ាង​យក​ចិត្ត​ទុក​ដាក់ និង​អស់​ពី​សមត្ថភាព​បំផុត​ដោយ​ក្រុម 4Khmeriphone ហើយ​គោល​ដៅ​របស់​ពួក​គេ​មាន​តែ​មួយ​គត់ គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ប្រើ​ប្រាស់​ភាសា​ជាតិ​យើង​អោយ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន នៅ​លើ​ឧបករណ៍​អេឡិច​ត្រូនិចនេះ។

តម្រូវការ
  • iPhone, iPad, iPod Touch គ្រប់ម៉ូឌែលទាំងអស់​ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS 8 ឡើងទៅ
  • មាន Apple ID ប្រើសម្រាប់ដោនឡូដកម្មវិធីចេញពី Appstore
របៀបតម្លើង
  • ចុចទីនេះដើម្បីដោនឡូដកម្មវិធី iKeyKhmer ចេញពី Appstore
  • បើក Setting > General > Keyboards > Keyboards > Add New Keybaord > យកពាក្យ iKeyKhmer
  • ជ្រើសរើសយក iKhmerKey 5Row រួចបើក All Full Access
  • ឥលូវនេះសាកល្បងបើកកម្មវិធី Note រឺសរសេរ​ពាក្យណា​មួយ​ហើយ​ចាប់​ផ្តើម​វាយ​អក្សរ​ខ្មែរ (ចុច​រូប​ផែនដី​ដើម្បី​ផ្លាស់​ប្តូរ​ភាសា)
  
ក្តារចុចនេមានរបៀបប្រើប្រាស់ស្រដៀងទៅនឹង​ក្តារ​ចុច Unicode ដែរ ដែល​ងាយ​ស្រួល​ប្រើ​ប្រាស់​ខ្ពស់​ហើយ​ក៏​មាន​ភាព​រហ័ស​ផង​ដែរ។ នៅ​ក្នុង​ក្តារ​ចុច​នេះ យើង​ក៏​ឃើញ​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​ទៀត​ដូច​ជា Zero Space និង Caps Lock ជាដើម។
អ្នកដែលកំពុងតែប្រើប្រាស់ iPhone, iPad, និង iPod Touch ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS 8 ឡើង​ទៅ​អាច​ប្រើ​ប្រាស់​កម្មវិធី​នេះ​បាន​ដោយ​ឥត​គិត​ថ្លៃ​ឡើយ ហើយ​ក៏​សូម​ថ្លែង​អំណរ​គុណ​ខ្លាំង​ណាស់​ដល់ 4khmeriphone ដែល​បាន​ខិត​ខំ​បង្កើត​កម្មវិធី​នេះ​ឡើង​ដល់​ប្រជា​ជន​ខ្មែរ​ទាំង​អស់គ្នា៕
ប្រភព៖ Cambo Report
មើលអត្ថបទនេះទាំងអស់...

Thursday, September 25, 2014

Apple ចេញ​វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​ដំបូងអួត​ពី​​បច្ចេកវិទ្យា​កាមេរ៉ា និង​អេក្រង់

0 comments
ទូរស័ព្ទ​ទំនើប iPhone 6/6 Plus របស់​ក្រុមហ៊ុន Apple ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង ក្រោយ​ពី​បាន​ប្រកាស និង​ចេញ​លក់។ រយៈពេល​ ៣ថ្ងៃ​ប៉ុណ្ណោះ​​ ស្មាតហ្វូន​នេះ​អាច​អន្ទង​ចិត្ត​អតិថិជន​ទិញ​ប្រើ​ក្នុង​សន្ទុះ​បរិមាណ​មិន​ធ្លាប់​មាន​​​រហូត ១០លាន​គ្រឿង​ទៅ​ហើយ។ នេះ​ជា​តួលេខ​ថ្មី​ច្រើន​ជាង​កាល​ពី​ជំនាន់ iPhone 5S/5C ចេញ​លក់​ដំបូង​រយៈពេល ៣ថ្ងៃ​ដូច​គ្នា អាច​លក់​បាន​តិច​ជាង​នេះ ពោល​គឺ​បាន ៩លាន​គ្រឿង។

លោក Tim Cooks បាន​អះអាង​ថា តួលេខ​លក់ iPhone 6 ទាំង​ពីរ​ម៉ូដែល​នឹង​បន្ត​មាន​សន្ទុះ​កើនឡើង​ថែមទៀត។ ដូច្នេះ ដើម្បី​ជួយ​រុញច្រាន​ប្រជាប្រិយភាព​សមិទ្ធផល​របស់​ខ្លួន​នេះ Apple បាន​ចេញ​ឈុត​វីដេអូ​ដើម្បី​ផ្សព្វផ្សាយ​លើកស្ទួយ​ផលិតផល​របស់​ខ្លួន​ឱ្យ​លក់​ដាច់​កាន់​តែ​ខ្លាំង​ជាង​នេះ​ថែមទៀត។ វីដេអូ iPhone 6 ទី១​ខាង​ក្រោម​នេះ ត្រូវ​បាន​ក្រុមហ៊ុន​លើកឡើង​ពី​ចំណុច​ខ្លាំង​នៅ​លើ​បច្ចេកវិទ្យា​កាមេរ៉ា​សមត្ថភាព​ខ្ពស់​ដែល​អាច​ប្រើ​មុខងារ​វីដេអូ​យឺតៗ ឬ Slow Motion, time laps និង​មុខងារ Zoom បាន​យ៉ាង​ច្បាស់​ដំណើរការ​រលូន។



ចំណែក​វីដេអូ​ទី២ ក្រុមហ៊ុន​ចង់​បង្ហាញ​អំពី​ភាពងាយស្រួល​នៃ​ការ​ប្រើ iPhone អេក្រង់​ធំ​ជាង​មុន ព្រម​ជាមួយ​មុខងារ​អាច​ផ្ដេក Home Screen បាន ខណៈដែល iPhone ជំនាន់​មុនៗ​មិន​អាច​ធ្វើ​បាន៕

ប្រភព៖ Business News
មើលអត្ថបទនេះទាំងអស់...

Wednesday, September 24, 2014

របៀប​មើល​ App ណាមួយ​ស៊ី​ថ្ម​ខ្លាំង​ជាង​គេ​នៅ​លើ​ iOS 8

0 comments
Apple បាន​ធ្វើ​ឱ្យ​អតិថិជន​នៅ​ជុំវិញ​ពិភព​រំភើប​យ៉ាង​ខ្លាំង​ពី​ការ​ប្រកាស​ដាក់​ iPhone 6 និង​ 6 Plus ព្រម​គ្នា។ ដោយ​ឡែក​កាល​ពី​ថ្ងៃ​ទី​ ១៧​កញ្ញា​វិញ​ iOS 8 ក៏​បាន​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​ iDevice ទាំង​អស់​សប្បាយ​ចិត្ត​មិន​ស្ទើរ​តែ​ដោយ​សា​លក្ខណៈ​ពិសេសៗ​ច្រើន​ជាង iOS ​ជំនាន់​មុនៗ។

​ទោះ​ជា​យ៉ាង​ណា​ប្រព័ន្ធ​ប្រតិបត្តិការ​កាន់​តែ​ទំនើប​ពោល​គឺ​វា​ជៀស​មិន​ផុត​ពី​ត្រូវ​ថាមពល​ថ្ម​ច្រើន​ជាង​មុន​។ ខាង​ក្រោម​នេះ​ជា​របៀប​មើល​ថា​តើ​ App ណា​ខ្លះ​ស៊ី​ថ្ម​ខ្លាំង​ជាង​គេ​នៅ​លើ​ iOS 8 មួយ​នេះ៖
១. ចូល​ទៅ​កាន់​ Setting>General
ទី១
២. ចូល​ទៅ​កាន់​ពាក្យ​ថា​ Usage
ទី២
៣.​ ជ្រើស​រើស​ពាក្យ​ថា​ Battery Usage
ទី៣
៤.​ បន្ទាប់​មក​វា​នឹង​លោត​ផ្ទាំង​មួយ​ដូច​ខាង​ក្រោម​បង្ហាញ​ពី​ព័ត៌មាន​លំអិត​របស់​ App នីមួយៗ
ទី៤
៥.​ Scroll ចុះ​ក្រោម​ដើម្បី​ដឹង​ថា​តើ​ App មួយ​ណា​ត្រូវ​ការ​ថាមពល​ថ្ម​ច្រើន​ជាង​គេ
ទី៥
៦. ​ ​បន្ទាប់​មក​វា​​​នឹង​​បង្ហាញ​​​រយៈ​ពេល​នៃ​ការ​ប្រើប្រាស់​តាំង​ពី​ពេល​សាក​ពេញ​លើក​ចុងក្រោយ ​និង​ថាមពល​ថ្ម​ដែល​ប្រើ​ទៅ​លើ​ App ​នានា​ក្នុង​រយៈពេល​ ២៤ ​ម៉ោង​ចុងក្រោយ ​ឬ​​៧​ថ្ងៃ​ចុងក្រោយ។
ទី៦
ប្រភព៖ សប្បាយ
មើលអត្ថបទនេះទាំងអស់...

Sok and Sao មាន​​លើ​ទូរស័ព្ទ​ Android ហើយ​ប្រញាប់ដោនឡូតលេង​ទាំងអស់គ្នា

0 comments
សប្ដាហ៍នេះគឺជាសប្ដាហ៍ទីបួននៃខែកញ្ញាហើយ ដូច្នេះអ្នកទាំងអស់គ្នា​អាច​ដោន​ឡូដ​ហ្គេម​ Sok and Sao’s Adventure យក​ទៅ​លេង​លើ​ស្មាត​ហ្វូន​ និង​ថេប្លេត​របស់​អ្នក​ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិកាណ៍ Android ហើយ។ ហ្គេម​នេះ​មិន​បាន​ដាក់​អោយ​ដោន​ឡូដ​នៅ​លើ​ Playstore នោះ​ទេ ​ប៉ុន្តែ​វា​ដាក់​អោយ​ដោន​ឡូដ​នៅ​លើ ​Amazon Store វិញ ដូច្នេះ​នាំ​គ្នា​ដោន​ឡូដ​នៅ​ថ្ងៃ​នេះ ​និង​សាក​ល្បង​លេង​ហ្គេម​ដែល​បង្កើត​ដោយ​កូន​ខ្មែរ​ទាំង​អស់​គ្នា​ណា។

តម្រូវការ

- ទូរស័ព្ទ រឺថេប្លេតដែលដំណើរការដោយ​ប្រព័ន្ធ​ប្រតិបត្តិកាណ៍​ Android 2.3 ឡើងទៅ
- មានកម្មវិធី Amazon ដែលអាចទាញ​ចេញ​ពី​ Playstore បាន។ ដោនឡូដ
- មានគណនី Amazon ដែលអ្នកអាចបង្កើតបាននៅ​ក្នុង​កម្មវិធី​ Amazon ខាង​លើ​នេះ​ ដែល​យើង​គ្រាន់​តែ​បំពេញ​អ៊ីម៉ែល​ លេខ​សំងាត់​ និង​អាស័យដ្ឋាន​បន្តិច​បន្តួច​ប៉ុណ្ណោះ។

របៀបតម្លើង
  


- បើកកម្មវិធី Amazon នៅលើទូរស័ព្ទអ្នក និងស្វែង​រក​ពាក្យ “ Sok and Sao’s Adventure”
- ចុចដោនឡូដ (អ្នកត្រូវ​មាន​គណនី Amazon ដែល​អាច​បង្កើត​បាន​ដោយ​ខ្លួន​ឯង​យ៉ាង​រហ័ស​និង​ងាយ​ស្រួល)
- បន្ទាប់ពីវាទាញហ្គេមនេះរួចរាល់ហើយ សូមបើកឯកសារដែលបានទាញយករួច និងចុច Install
- បើកហ្គេមនេះហើយចាប់ផ្តើមលេងទៅជាការស្រេច។

របៀបលេង វគ្គ និងល្បឿនដំណើរការនៃហ្គេមនេះយើងសង្កេត​ឃើញ​ថា​គ្មាន​ភាព​ខុស​គ្នា​ពី​ហ្គេម​ Sok and Sao នៅ​លើ​ Windows Phone នោះ​ទេ។​ សាក​ល្បង​ដោន​ឡូដ​ហ្គេម​នេះ​លេង​ទាំង​អស់​គ្នា​ទៅ​មើល​ ព្រោះអី​វា​គឺ​ជា​ហ្គេម​ដែល​បាន​បង្កើត​ឡើង​ដោយ​ខ្មែរ​សុទ្ធ​សាធ​ ហើយ​យើង​ក៏​អាច​មាន​ឃើញ​ឈុត​ឆាក​ជា​ច្រើន​ សុទ្ធ​តែ​បង្កើត​ឡើង​ដោយ​ប្រើ​រចនាបថ​ខ្មែរ។​ ឥលូវ​នេះ​ទាំង​អ្នក​ប្រើប្រាស់ Windows Phone និង Android អាច​លេង​ហ្គេម​នេះ​បាន​រួច​ហើយ​ ចំណែក​ឯ​អ្នក​ប្រើប្រាស់ ​iOS វិញ​ក៏​នឹង​អាច​លេង​ហ្គេម​នេះ​បាន​ដែរ​ ប៉ុន្តែ​សូម​រង់​ចាំ​បន្តិច​ណា៕
ប្រភព៖ Cambo Report
មើលអត្ថបទនេះទាំងអស់...

អ្នក​ប្រើ​ iPhone 6 Plus មួយ​ចំនួន​ជួប​ប្រទះ​​បញ្ហា​វៀច ​និង​កោង​ទ្រង់​ទ្រាយ

0 comments
មានអ្នកប្រើប្រាស់ iPhone 6 Plus មួយចំនួនបានធ្វើការត្អូញត្អែរថាទូរស័ព្ទ​របស់​ពួក​គេ​ចាប់​ផ្តើម​មាន​រាង​កោង​ប្លែក​ខុស​ពី​ធម្មតា​ ចំនែក​អ្នក​ខ្លះ​ទៀត​ប្រាប់​ថា​គ្រាន់​តែ​ខ្លួន​ដាក់​វា​ក្នុង​ហោប៉ៅ​ដូច​សព្វ​ដង​ស្រាប់​តែ​ដក​ចេញ​មក​វា​មាន​រាង​វៀច​ត្រង់​ចំនុច​ប៊ូតុង​សំលេង​ទៅ​វិញ! បើ​យោង​តាម​ការ​ស្រង់​មតិ​ យោបល់​របស់​ MacRumors ប្រាប់​អោយ​ដឹង​ថា​មនុស្ស​មួយ​ចំនួន​ធំ​ជួប​បញ្ហា​នេះ​ដោយ​សារ​ពួក​គេ​ដាក់​ iPhone 6 Plus នៅ​ក្នុង​ហោបៅ​ក្នុង​រយះ​ពេល​យូរ។​ ដូច​យើង​ដឹង​ស្រាប់​ហើយ​ថា​ iPhone 6 plus មាន​រាង​ស្តើង​ជាង​ iPhone ជំនាន់​មុនៗ​ ម្យ៉ាង​ទៀត​អេក្រង់​របស់​វា​ក៏ធំ​ជាង​មុន​ផង​ដែរ​ ដូច​នេះ​ 6 Plus មិន​អាច​ទ្រាំទ្រ​នូវ​សំពាធ​ក្នុង​ហោប៉ៅ​ រេ​ចុះ​ឡើង​តាម​កាយ​វិការ​មនុស្ស​ដូច​ស្មាត​ហ្វូន​ផ្សេងៗ​ឡើយ។


ចំពោះក្រុមហ៊ុន Apple ផ្ទាល់នៅមិនទាន់មានបញ្ចេញប្រតិកម្មអ្វីចំពោះបញ្ហានេះទេ!​ យ៉ាងណា​ក៏​ដោយ​បើ​សិន​ជា​បញ្ហា​ទាំង​នេះ​នៅ​តែ​កើត​មាន​ឡើង​បន្តៗ​គ្នា​ទៀត​នោះ​ Apple ប្រាកដ​ជា​ជួប​បញ្ហា​ធំ​ហើយ។​ ដោយ​រឿង​នេះ​មិន​មែន​ជា​កំហុស​បច្ចេកទេស​ផ្នែក​ Software ដែល​គ្រាន់​តែ​បញ្ចេញ​កំនែ​អាប់​ដេត​ដូច​រាល់​ដង​ដោះស្រាយ​បាន​នោះទេ​ វា​គឺ​ជា​បញ្ហា​ផ្នែក​រឹង​របស់​ម៉ាស៊ីន!​ យ៉ាង​ណា​ក៏​ដោយ​ខេមបូ​សង្ឃឹម​ថា​រឿង​នេះ​មិន​មាន​កើត​ឡើង​ចំពោះ​បង​ប្អូន​ខ្មែរ​យើង​ទៅ​ចុះ​ ព្រោះអី​គាត់​ទិញ​iPhone 6 Plus អស់​លុយ​មិន​តិច​ជាង​ 1600$ ឡើង​ទេ​ ហើយ​បើ​វា​មាន​ចេញ​រាង​កោង​ដូច​រូប​ភាព​ខាង​លើ​នេះ​មែន​នោះ​ប្រាកដ​ជា​យ៉ាប់​ហើយ៕
ប្រភព៖ Cambo Report
មើលអត្ថបទនេះទាំងអស់...

Thursday, September 18, 2014

របៀបតម្លើងក្តារចុចខ្មែរនៅលើ iOS 8 សម្រាប់តែ iPhone

0 comments
នៅព្រឹកមិញនេះ សំនួរដែលអ្នកប្រើប្រាស់ iDevice នៅ​កម្ពុជា​បាន​ចោទ​សួរ​ឡើង​ច្រើន​ជាង​គេ​នោះ​គឺ​ថា ហេតុ​អ្វី​បាន​ជា​មិន​ឃើញ​មាន​ក្តារ​ចុច​ខ្មែរ​ភ្ជាប់​មក​ជា​មួយ​ប្រព័ន្ធ​ប្រតិ​បត្តិ​ការណ៍ iOS8? យើង​សូម​បញ្ជាក់​ម្តង​ទៀត​ដែរ​ថា ក្រុម 4khmeriphone បាន​ផ្ញើរ​កម្មវិធី​ក្តារ​ចុច​នេះ​ទៅ​កាន់ Apple រួច​ហើយ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នៅ​ពេល​នេះ​គឺ​យើង​ត្រូវ​រង់​ចាំ​ដល់ Apple ដាក់​ក្តារ​ចុច​នេះ​អោយ​ដោន​ឡូដ​លើ Appstore ជាផ្លូវការតែប៉ុណ្ណោះ។ ប៉ុន្តែនៅក្នុងកំឡុងពេលរង់ចាំនេះ អ្នកទាំងអស់គ្នាអាចប្រើប្រាស់ក្តារចុចខ្មែរបណ្តោះអាសន្នបាន តាមរយៈដោនឡូដកម្មវិធីមួយនេះ។
ក្តារចុចនេះគឺជាក្តារចុចបណ្តោះអាសន្នមួយ ដែលអ្នកប្រើប្រាស់ iPhone និង iPod touch 5th ដែលដំណើរការដោយ iOS 8 អាចប្រើបាន ហើយរបៀបតម្លើង និងប្រើប្រាស់គឺពិតជាមានភាពងាយស្រួលបំផុត។ ដោយឡែកសម្រាប់អ្នកប្រើប្រាស់ iPad វិញ អ្នកទាំងអស់គ្នាមិនអាចប្រើប្រាស់ក្តារចុចនេះបាននោះទេ ពោលត្រូវរង់ចាំកម្មវិធីក្តារចុចរបស់ 4khmeriphone។ ខាងក្រោមនេះគឺជារបៀបតម្លើងក្តារចុចខ្មែរនៅលើ iPhone រឺ iPod របស់អ្នកដូច្នេះសូមតាមដានជាមួយយើងទាំងអស់គ្នា។

1. ចុចទីនេះ ដើម្បីដោនឡូដកម្មវិធី CamTranslate ចេញពី Appstore

2. បើក Setting > General > Keyboards > Keyboards > Add New Keyboard > ជ្រើសរើសយក CamTranslate ជាការស្រេច។
3. សាកល្បងបើកកម្មវិធី Note ហើយវាយអក្សរខ្មែរទៅជាការស្រេច (ដើម្បីផ្លាស់ប្តូរភាសាសូមចុចសញ្ញាផែនដី)


  
បន្ទាប់ពីការតេស្តសាកល្បងហើយ យើងសង្កេតឃើញថាក្តារចុចនេះគឺពិតជាមានល្បឿនលឿនខ្លាំង យក៏ងាយស្រលប្រើខ្លាំងផងដែរ។ ប៉ុន្តែវាក៏មានកំហុសឆ្គងមួយចំនួន ដូចជាមិនអាចប្រើជាលក្ខណៈ ផ្តេកបាន ហើយក៏មិនទ្រាំទ្រជាមួយ iPad ទៀត។ អ្នកទាំងអស់គ្នាអាចប្រើក្តារចុចនេះជាលក្ខណៈបណ្តោះអាសន្នបានរហូតដល់ក្តារចុចខ្មែរចេញអោយដោនឡូដជាផ្លូវការនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ប្រភព៖ Cambo Report
មើលអត្ថបទនេះទាំងអស់...
 
Smart Phone © 2013 - 2015 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ៖​ Khmer Know. Supported by Khmer Smart Phone