Banner 468 x 60px

 
Showing posts with label News. Show all posts
Showing posts with label News. Show all posts

Thursday, September 25, 2014

Apple ចេញ​វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​ដំបូងអួត​ពី​​បច្ចេកវិទ្យា​កាមេរ៉ា និង​អេក្រង់

0 comments
ទូរស័ព្ទ​ទំនើប iPhone 6/6 Plus របស់​ក្រុមហ៊ុន Apple ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង ក្រោយ​ពី​បាន​ប្រកាស និង​ចេញ​លក់។ រយៈពេល​ ៣ថ្ងៃ​ប៉ុណ្ណោះ​​ ស្មាតហ្វូន​នេះ​អាច​អន្ទង​ចិត្ត​អតិថិជន​ទិញ​ប្រើ​ក្នុង​សន្ទុះ​បរិមាណ​មិន​ធ្លាប់​មាន​​​រហូត ១០លាន​គ្រឿង​ទៅ​ហើយ។ នេះ​ជា​តួលេខ​ថ្មី​ច្រើន​ជាង​កាល​ពី​ជំនាន់ iPhone 5S/5C ចេញ​លក់​ដំបូង​រយៈពេល ៣ថ្ងៃ​ដូច​គ្នា អាច​លក់​បាន​តិច​ជាង​នេះ ពោល​គឺ​បាន ៩លាន​គ្រឿង។

លោក Tim Cooks បាន​អះអាង​ថា តួលេខ​លក់ iPhone 6 ទាំង​ពីរ​ម៉ូដែល​នឹង​បន្ត​មាន​សន្ទុះ​កើនឡើង​ថែមទៀត។ ដូច្នេះ ដើម្បី​ជួយ​រុញច្រាន​ប្រជាប្រិយភាព​សមិទ្ធផល​របស់​ខ្លួន​នេះ Apple បាន​ចេញ​ឈុត​វីដេអូ​ដើម្បី​ផ្សព្វផ្សាយ​លើកស្ទួយ​ផលិតផល​របស់​ខ្លួន​ឱ្យ​លក់​ដាច់​កាន់​តែ​ខ្លាំង​ជាង​នេះ​ថែមទៀត។ វីដេអូ iPhone 6 ទី១​ខាង​ក្រោម​នេះ ត្រូវ​បាន​ក្រុមហ៊ុន​លើកឡើង​ពី​ចំណុច​ខ្លាំង​នៅ​លើ​បច្ចេកវិទ្យា​កាមេរ៉ា​សមត្ថភាព​ខ្ពស់​ដែល​អាច​ប្រើ​មុខងារ​វីដេអូ​យឺតៗ ឬ Slow Motion, time laps និង​មុខងារ Zoom បាន​យ៉ាង​ច្បាស់​ដំណើរការ​រលូន។



ចំណែក​វីដេអូ​ទី២ ក្រុមហ៊ុន​ចង់​បង្ហាញ​អំពី​ភាពងាយស្រួល​នៃ​ការ​ប្រើ iPhone អេក្រង់​ធំ​ជាង​មុន ព្រម​ជាមួយ​មុខងារ​អាច​ផ្ដេក Home Screen បាន ខណៈដែល iPhone ជំនាន់​មុនៗ​មិន​អាច​ធ្វើ​បាន៕

ប្រភព៖ Business News
មើលអត្ថបទនេះទាំងអស់...

Wednesday, September 24, 2014

អ្នក​ប្រើ​ iPhone 6 Plus មួយ​ចំនួន​ជួប​ប្រទះ​​បញ្ហា​វៀច ​និង​កោង​ទ្រង់​ទ្រាយ

0 comments
មានអ្នកប្រើប្រាស់ iPhone 6 Plus មួយចំនួនបានធ្វើការត្អូញត្អែរថាទូរស័ព្ទ​របស់​ពួក​គេ​ចាប់​ផ្តើម​មាន​រាង​កោង​ប្លែក​ខុស​ពី​ធម្មតា​ ចំនែក​អ្នក​ខ្លះ​ទៀត​ប្រាប់​ថា​គ្រាន់​តែ​ខ្លួន​ដាក់​វា​ក្នុង​ហោប៉ៅ​ដូច​សព្វ​ដង​ស្រាប់​តែ​ដក​ចេញ​មក​វា​មាន​រាង​វៀច​ត្រង់​ចំនុច​ប៊ូតុង​សំលេង​ទៅ​វិញ! បើ​យោង​តាម​ការ​ស្រង់​មតិ​ យោបល់​របស់​ MacRumors ប្រាប់​អោយ​ដឹង​ថា​មនុស្ស​មួយ​ចំនួន​ធំ​ជួប​បញ្ហា​នេះ​ដោយ​សារ​ពួក​គេ​ដាក់​ iPhone 6 Plus នៅ​ក្នុង​ហោបៅ​ក្នុង​រយះ​ពេល​យូរ។​ ដូច​យើង​ដឹង​ស្រាប់​ហើយ​ថា​ iPhone 6 plus មាន​រាង​ស្តើង​ជាង​ iPhone ជំនាន់​មុនៗ​ ម្យ៉ាង​ទៀត​អេក្រង់​របស់​វា​ក៏ធំ​ជាង​មុន​ផង​ដែរ​ ដូច​នេះ​ 6 Plus មិន​អាច​ទ្រាំទ្រ​នូវ​សំពាធ​ក្នុង​ហោប៉ៅ​ រេ​ចុះ​ឡើង​តាម​កាយ​វិការ​មនុស្ស​ដូច​ស្មាត​ហ្វូន​ផ្សេងៗ​ឡើយ។


ចំពោះក្រុមហ៊ុន Apple ផ្ទាល់នៅមិនទាន់មានបញ្ចេញប្រតិកម្មអ្វីចំពោះបញ្ហានេះទេ!​ យ៉ាងណា​ក៏​ដោយ​បើ​សិន​ជា​បញ្ហា​ទាំង​នេះ​នៅ​តែ​កើត​មាន​ឡើង​បន្តៗ​គ្នា​ទៀត​នោះ​ Apple ប្រាកដ​ជា​ជួប​បញ្ហា​ធំ​ហើយ។​ ដោយ​រឿង​នេះ​មិន​មែន​ជា​កំហុស​បច្ចេកទេស​ផ្នែក​ Software ដែល​គ្រាន់​តែ​បញ្ចេញ​កំនែ​អាប់​ដេត​ដូច​រាល់​ដង​ដោះស្រាយ​បាន​នោះទេ​ វា​គឺ​ជា​បញ្ហា​ផ្នែក​រឹង​របស់​ម៉ាស៊ីន!​ យ៉ាង​ណា​ក៏​ដោយ​ខេមបូ​សង្ឃឹម​ថា​រឿង​នេះ​មិន​មាន​កើត​ឡើង​ចំពោះ​បង​ប្អូន​ខ្មែរ​យើង​ទៅ​ចុះ​ ព្រោះអី​គាត់​ទិញ​iPhone 6 Plus អស់​លុយ​មិន​តិច​ជាង​ 1600$ ឡើង​ទេ​ ហើយ​បើ​វា​មាន​ចេញ​រាង​កោង​ដូច​រូប​ភាព​ខាង​លើ​នេះ​មែន​នោះ​ប្រាកដ​ជា​យ៉ាប់​ហើយ៕
ប្រភព៖ Cambo Report
មើលអត្ថបទនេះទាំងអស់...

Thursday, September 18, 2014

តោះមើល iOS 7 និង iOS 8 ខុសគ្នាត្រង់ណាខ្លះ?

0 comments
ចុងក្រោយ iOS 8 បានចេញជាផ្លូវការ ហើយមានមិត្តអ្នកអានមួយចំនួនច្បាស់ជាបានអាប់ដេតរួចមកហើយ ជាការពិតណាស់ក្រុមហ៊ុន Apple បានធ្វើឲ្យមហាជនចង់ដឹង ចង់ឃើញពីផលិតផល​ថ្មីរបស់ក្រុមហ៊ុននេះ​ណាស់ សូម្បីតែ​ប្រព័ន្ធប្រតិបត្តិការ iOS 8 ថ្មីដែលទើបតែចេញកាល​ពីម្សិលមិញនេះ​បានធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលបានទទួលការអាប់ដេត​ជាផ្​លូវការបែបនេះ។

នេះពិតជាធ្វើឲ្យមានការភ្ញាក់ផ្អើលពិតមែន ប៉ុន្តែក៏មានមិត្តអ្នកអានមួយចំនួនដែលមិនទាន់បានអាប់ដេតអាចមកតាមដានពត៌មាន​ឱ្យ​កាន់តែច្បាស់មុនពេលអាប់ដេតបាន អ្នកអាចមកមើលរូបភាពខុសគ្នារវាង iOS 7 និង iOS 8 បាននៅខាងក្រោមនេះ។
1. Spotlight Search
 
2. សារនៅលើ Lock Screen
3. ការតបសារបានរហ័ស
4. ការផ្ញើសារជាសំលេង និងវីដេអូ
5. ការផ្តល់ជាពាក្យជំនួយ
6. គ្រាន់តែអូសនៅលើអក្សរនៅពេលចង់វាយអក្សរណាមួយ
7. លោតផ្ទាំងផ្តល់ដំណឹងថ្មី
8. Multitasking មានលេខទូរស័ព្ទដែលអ្នកចូលចិត្តនៅខាងលើ
9. Siri អាចដឹងពីចំនងជើងបទចំរៀងដោយគ្រាន់តែស្តាប់ភ្លេងបន្តិចប៉ុណ្ណោះ
10. របាជូនដំណឹងថ្មី
11. Spotlight Search ក្នុង Safari
12. ការកែប្រែថ្មី Sharing Menu
13. អ៊ីម៉ែល
14. កាមេរ៉ា
15. Time-lapse Videos
16. ការ Edit រូបភាព
17. ស្ថិតិថាមពលថ្ម
ពិតជាកាន់តែអស្ចារ្យមែន អ្នកប្រើប្រាស់ស៊េរី iPhone, iPad និង iPod ដែលអាចអាប់ដេតបានទូទាំងពិភពលោក បានស្គាល់ច្បាស់ពីអត្ថប្រយោជន៍បែបថ្មីរបស់ iOS 8 ថាពិតជាមានការបន្ថែមបច្ចេកវិទ្យាសំខាន់ៗជាច្រើន បានកែតម្រូវការឌីហ្សាញរូបរាងខ្លះៗឲ្យកាន់តែមានភាពទាក់ទាញជាង iOS 7 ពិតមែន៕
ប្រភព៖ Cambo Report
មើលអត្ថបទនេះទាំងអស់...

Wednesday, February 13, 2013

ទូរស័ព្ទ LG Optimus G Pro ប្រកាស ជាផ្លូវការហើយ

0 comments

ទូរស័ព្ទ LG Optimus G Pro គឺជាម៉ូដែលមួយទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារ ប៉ុន្តែប្រភពចចាមអារ៉ាម បានលើកឡើងថា នាពេលបច្ចុប្បន្នការលក់របស់ទូរស័ព្ទ ម៉ាក LG នេះ មានការធ្លាក់ចុះ ។
ទូរស័ព្ទ Optimus G Pro មានដៃគូប្រជែងជាច្រើន ។
 
ដោយឡែកនាពេលនេះ ក្រុមហ៊ុន LG បានប្រកាសចេញពីទូរស័ព្ទ Optimus G Pro ដោយទូរស័ព្ទម៉ូដែលនេះធ្លាប់
បានលេចចេញ២-៣ដងរួចមកហើយ ហើយទូរស័ព្ទនេះ ក៏នឹងមានវត្តមាននៅក្នុងពិព័រណ៌ MWC នាពេលខាងមុខ
នេះ ផងដែរ ។

ទូរស័ព្ទ LG Optimus G Pro មានអេក្រង់ 5.5 inch Full HD IPS-LCD, quad-core Snapdragon
ល្បឿន 1.7GHz, RAM 2GB, កាមេរ៉ា​ 13MP និងកាមេរ៉ាមុខ 2MP, LTE radio ដើរដោយ​ប្រព័ន្ធ​ប្រតិបត្តិការ
Android 4.1 Jelly Bean ។

LG Optimus G Pro មាន Memory 32GB និងអាចពង្រីកបានដល់ 64GB តាមរយៈរន្ធ microSD ហើយ
ទូរស័ព្ទស៊េរីនេះ ក៏មានថាមពលខ្លាំងដែរដោយមានដល់ទៅ 3140mAh ។

ទូរស័ព្ទថ្មីនេះនឹងមកប្រកួតដណ្តើមទីផ្សារពីទូរស័ព្ទ Samsung Galaxy S IV, HTC M7 និង Sony Xperia
Z ជាដើម ។ ប៉ុន្តែសម្រាប់ថ្ងៃចេញលក់ និងតម្លៃនៃទូរស័ព្ទ Optimus G Pro ក្រុមហ៊ុន​មិនទាន់​បាន​ឱ្យបាន​ដឹង
នៅឡើយទេ ៕

អត្ថបទ៖ ប៉ូឆែ
ប្រភព៖ NewsToday
មើលអត្ថបទនេះទាំងអស់...

Wireless Charger ប្រើជាមួយ ទូរស័ព្ទ Nexus 4 កំពុង រង់ចាំអ្នក

0 comments

បន្ទាប់ពីក្រុមហ៊ុន Google បានចេញលក់ទូរស័ព្ទ Nexus 4 អស់រយៈពេលជាច្រើនខែកន្លងមក ក្រុមហ៊ុនបានផលិតឧបករណ៍បញ្ចូលថ្មឥតខ្សែសម្រាប់ប្រើជាមួយទូរស័ព្ទ Nexus 4 ។
ឧបករណ៍បញ្ចូលថ្មដោយឥតខ្សែសម្រាប់ប្រើជាមួយទូរស័ព្ទ Nexus 4
 
Google Nexus 4 Wireless Charger គឺបានចេញលក់នៅក្នុងវ៉ែបសាយ Google Play Store ដោយមានតម្លៃ
៥៩,៩៩ដុល្លារ ។ វាជាឆ្នាំងសាកបញ្ជូលថ្ម សម្រាប់ទូរស័ព្ទ Nesus 4 ។ នេះជាដំណឹងមួយល្អបំផុត​សម្រាប់អ្នកចូលចិត្
តឧបករណ៍បញ្ចូលថ្មឥតប្រើខ្សែ ។

ក្រុមហ៊ុន Google នឹងធ្វើការចែកចាយ នៅសប្ដាហ៍ក្រោយ ។ ឧបករណ៍បញ្ជូលថ្មីឥតប្រើខ្សែនេះមានទម្ងន់ ១៣០ក្រាម
អា​ចបញ្ចូលថ្មទូរស័ព្ទ Nexus 4 រយៈពេល៤ម៉ោង ទើបពេញ ។ ជាងនេះទៅទៀត ឧបករណ៍បញ្ចូលថ្មឥតខ្សែនេះមានបន្ថែម
រន្ធសម្រាប់ដោយភ្លើង និងរន្ធ micro USB ទៀតផង ៕

អត្ថបទ៖ ប៉ូឆែ
ប្រភព៖ News Today
មើលអត្ថបទនេះទាំងអស់...

Thursday, February 7, 2013

ទូរស័ព្ទ Galaxy S IV នឹងចេញលក់ នៅថ្ងៃទី ១៥ ខែមិនា ?

0 comments

ទូរស័ព្ទ ​Samsung Galaxy ត្រកូល S នឹងចេញលើទិផ្សារនៅថ្ងៃទី១៥ ខែមិនា បើយោងទៅតាមការបញ្ជាក់ពី SamMobile ហាងលក់ទូរស័ព្ទមួយនៅក្នុងប្រទេស New Zealand បានថ្លែងថា ទូរស័ព្ទ Galaxy S 4 នឹងចេញមកនៅក្នុងខែមេសា ។

ទូរស័ព្ទ Galaxy S IV នឹងមានកាមេរ៉ា 13MP
 
យើងបានរំពឹងទុកថា Samsung នឹងមិនបង្ហាញទូរស័ព្ទ Galaxy S 4 នៅក្នុងពិព័រណ៌ MWC នាពេលខាងមុខនេះ
ទេ ប៉ុន្តែក្រុមហ៊ុននឹងបង្កើតព្រឹត្តិការណ៍ដ៍ធំមួយ សម្រាប់ប្រកាសចេញផលិតផលថ្មីនោះ ។

ទូរស័ព្ទ Samsung Galaxy ចេញលក់នៅក្នុងឆ្នាំ២០១៣នេះ នឹងមានអេក្រង់ Super AMOLED FullHD
resolution, 8-core Exynos 5 Octa, ក្រាហ្វិករូបភាព 8-core Mali-T658 និង RAM 2GB ។ លើសពីនេះ
ទូរស័ព្ទថ្មីនេះនឹងមានកាមេរ៉ា 13MP ថតវីដេអូបានទំហំ 1080p 30fps និងកាមេរ៉ាមុខ 2MP សម្រាប់សន្ទនាគ្នាជា
វីដេអូ ហើយនឹងប្រើប្រព័ន្ធប្រតិបត្តិការ Android 4.2.1 Jelly Bean ។

ប្រភពខាងលើបានបន្តថា ទូរស័ព្ទស៊េរីថ្មីនេះនឹងចេញលក់នៅក្នុងទ្វីបអឺរ៉ុបមុនគេបង្អស់ បន្ទាប់មកគឺទីផ្សារនៅប្រទេស
អាស៊ី នៅក្នុងខែមេសា ។ លក្ខណៈពិសេសទូរស័ព្ទនេះ នឹងមានពណ៌ខ្មៅ និងស ហើយទូរស័ព្ទ Galaxy S 4 មាន
ឈ្មោះលេខកូដថា I9500 ៕

អត្ថបទ៖ ប៉ូឆែ
ប្រភព៖ NewsToday
មើលអត្ថបទនេះទាំងអស់...

Monday, February 4, 2013

ទូរស័ព្ទ BlackBerry Z10 និង Q10 ប្រើប្រព័ន្ធប្រតិបត្តិការ BlackBerry 10 ស៊េរីថ្មី

0 comments

ក្រុមហ៊ុន RIM បានបើកទំព័រសករាជថ្មីមួយទៀត ដោយបានបង្កើតប្រព័ន្ធប្រតិបត្តិការ BlackBerry 10 ប្រើនៅក្នុងទូរស័ព្ទ BlackBerry Z10 ដែលប្រើ touch screen និង Q10 អាចប្រើប៊ូតុងចុច ។


ទូរស័ព្ទ BlackBerry Z10 មានរាងមិនចាញ់ iPhone ទេ
 
ទូរស័ព្ទ BlackBerry Z10 គឺជាទូរស័ព្ទដំបូងគេបង្អស់ ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ BlackBerry 10 ។ ទូរស័ព្ទ
Z10 មានអេក្រង់ 4.2 inch resolution 1280 x 768 pixel, dual-core Krait CPU, ល្បឿន 1.5GHz និង
RAM 2GB ។

ក្រុមហ៊ុន BlackBerry ក៏បានផ្តោតសំខាន់ទៅកាមេរ៉ាផងដែរ ដោយទូរស័ព្ទម៉ូដែលនេះមានកាមេរ៉ា 8MP ថតវីដេអូ
បានទំហំ 1080p, Memory 16GB និងរន្ធ​ microSD អាចពង្រីកបានដល់ទៅទំហំ 32GB ។ ជាងនេះទៅទៀត
ទូរស័ព្ទ BlackBerry Z10 មានរន្ធ HDMI, ប្រព័ន្ធ LTE, Wi-Fi, Bluetooth 4.0 និង NFC ។
ទូរស័ព្ទ BlackBerry Z10 មានកាមេរ៉ា 8MP

ប្រសិនបើអ្នកចង់បានទូរស័ព្ទមានប៊ូចុចដូចកុំព្យូទ័រនោះ ចូរជ្រើសរើសទូរស័ព្ទ BlackBerry Q10 ។ ទូរស័ព្ទនេះ
ក៏អាចបញ្ជា touch បានដែរ ។ ទូរស័ព្ទ BlackBerry Q10 មានអេក្រង់ 3.1 inch AMOLED ជារាងការ៉េ
resolution 720 x 720 pixel និង​ 330 ppi ។
ទូរស័ព្ទ Q10 មានអេក្រង់ 3.1 inch AMOLED

ទូរស័ព្ទ Q10 ប្រើ dual-core Krait CPU, ល្បឿន 1.5GHz, ក្រាហ្វិករូបភាព PowerVR SGX544, RAM 2GB,
Memory 16GB អាចពង្រីកតាមរយៈរន្ធ microSD និងប្រើ​ប្រព័ន្ធ​ប្រតិ​បត្តិ​ការ ​ដូចទូរស័ព្ទខាងលើផងដែរ ។

ទូរស័ព្ទម៉ូដែលនេះមានកាមេរ៉ា 8MP LED flash, Wi-Fi, Bluetooth 4.0 និង បណ្តោយ ១២០មីលីម៉ែត្រ ទទឹង
៦៦,៨មីលីម៉ែត្រ កម្រាស់ ១០,៤មីលីម៉ែត្រ និងទម្ងន់ ១៣៩ក្រាម ។

នាពេលបច្ចុប្បន្ន BlackBerry Z10 បានចេញលក់នៅក្នុងចក្រភពអងគ្លេសហើយ ចំណែកតម្លៃនៃទូរស័ព្ទនេះ គឺអា
ស្រ័យទៅលើហាងជាអ្នកកំណត់ ។ ប៉ុន្តែនៅក្នុងប្រទេសកាណាដា វានឹងចេញលក់នៅថ្ងៃទី០៥ ខែកុម្ភៈ ក្នុងតម្លៃ
១៥០ដុល្លារ ។ បន្ថែមពីនេះ ទូរស័ព្ទ BlackBerry Q10 នឹងចេញលក់ទូទាំងសកលលោកនៅខែមេសា ៕

អត្ថបទ៖ ប៉ូឆែ
ប្រភព៖ NewsToday
មើលអត្ថបទនេះទាំងអស់...

Hacker ក្តាប់បានទិន្នន័យអ្នក​ប្រើប្រាស់ Twitter ជាង ២៥ម៉ឺននាក់

0 comments

នៅក្នុងប្លុកព័ត៌មាន កាលពីល្ងាចថ្ងៃទី១ ខែកុម្ភៈ ម្សិលមិញនេះ បណ្តាញទំនាក់ទំនង Twitter បានពន្យល់ថា ការវាយប្រហារដោយក្រុម Hacker ប្រហែលជាដំណើរការ ចូលទៅដល់ទិន្នន័យ អ្នកប្រើប្រាស់រាប់ម៉ឺននាក់ ហើយបញ្ហាដែលត្រូវដោះស្រាយ ត្រូវបំពាក់ប្រព័ន្ធ password ការពារសុវត្ថិភាពកាន់តែខ្លាំងឡើង។  

បណ្តាញទំនាក់ទំនង Twitter បាននិយាយនៅថ្ងៃទី២ ខែកុម្ភៈ នេះថា ខ្លួនបានចាប់បាននូវការប៉ុនប៉ងរបស់ Hacker ដើម្បីចូលដល់ទិន្នន័យ របស់អ្នកប្រើប្រាស់នាពេលថ្មីៗនេះ ហើយការធ្វើដូចនោះ ក្រុមអ្នកវាយប្រហារ ប្រហែលអាចជោគជ័យ ក្នុងការចូលលួចព័ត៌មាន អ្នកប្រើប្រាស់មួយចំនួន។

នៅសប្តាហ៍នេះ យើងបានលុបចោលនូវ ដំណើរការមិនធម្មតាជាច្រើន ដែលធ្វើឲ្យយើងកត់សម្គាល់ថា ជាដំណើរការគ្មានការអនុញ្ញាតិ ក្នុងគោលបំណងចូលទៅ ដល់ទិន្នន័យអ្នកប្រើប្រាស់។ យើងបានរកឃើញនូវការ វាយប្រហារមួយដែលនៅរស់ ហើយក៏យើងអាចបិទដំណើរការ បញ្ហាភ្លាមៗផងដែរ ។ តែទោះបីជាយ៉ាងណា ការស៊ើបអង្កេតរបស់យើង បានកត់សម្គាល់ដូចនេះថា អ្នកវាយប្រហារជាច្រើន ប្រហែលជាបានលួច ព័ត៌មានអ្នកប្រើប្រាស់ខ្លះៗ ដូចជានាមត្រកូល អាសយដ្ឋាន អ៉ីម៉ែល និមិត្តរូបសំគាល់ និងលេខ password សើរៗ របស់អ្នកប្រើប្រាស់ជាង ២៥ម៉ឺនាក់។
ប្រភព៖ LookingToday

មើលអត្ថបទនេះទាំងអស់...

Acer និង Intel ចាប់ដៃគ្នា ផលិតទូរស័ព្ទ Liquid C1​ ដ៏ទំនើប

0 comments

ក្រុមហ៊ុន Intel និង Acer បានប្រារព្ធពិធីប្រកាសចេញទូរស័ព្ទ Acer Liquid C1 ។​ ទូរស័ព្ទ Luquid C1 បានផលិតឡើងដោយប្រើ Intel Atom Z2420 chip ជាប្រភេទ chip ទើបតែបង្កើតឡើងថ្មីរបស់ Intel ។

ការប្រកាសចេញទូរស័ព្ទ Acer Liquid C1 នៅក្នុងប្រទេសថៃ

ទូរស័ព្ទ Acer Liquid C1 ជាប្រភេទទូរស័ព្ទមួយសាមញ្ញប៉ុន្តែទំនើប ។ Acer Liquid C1 មានអេក្រង់​ 4.3 inch IPS
qHD resolution 960 z 540 pixel និង មានកាមេរ៉ា 8 MP auto focus ។ ការ​ប្រើ​ប្រាស់ Intel Atom Z2420
chip នេះ បានធ្វើឱ្យទូរស័ព្ទនេះមានល្បឿន 1.2GHz, single-core CPU ជាមួយនិង Hyper-Threading ។

ទូរស័ព្ទដ៏ទំនើបម៉ូដែលនេះ ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ICS  ។ ក្រុមហ៊ុនមិនទាន់បានបញ្ជាក់នៅឡើយទេពី
គម្រោងសម្រាប់ចេញលក់នៅលើទីផ្សារ ។ ដោយឡែក នៅក្នុងប្រទេសថៃ វានឹងចេញលក់នៅក្នុងខែកុម្ភៈនេះ ក្នុងតម្លៃ
៣៣៥ដុល្លារ បន្ទាប់មកវានឹងចេញ​លក់​ក្នុងបណ្ដា​ប្រទេសតំបន់អាស៊ីអាគ្នេយ៍ ៕

ទូរស័ព្ទ Acer Liquid C1 មានកាមេរ៉ា 8MP​ auto focus

អត្ថបទ៖ ប៉ូឆែ
ប្រភព៖ NewsToday
មើលអត្ថបទនេះទាំងអស់...

Samsung នាំមុខ ការលក់ ប្រចាំឆ្នាំ ២០១២ នៅ អាមេរិក

0 comments

ក្នុងឆ្នាំ២០១២កន្លងទៅនេះ ក្រុមហ៊ុន Apple លក់ទូរស័ព្ទ iPhone បានចំនួន ៤៨លានគ្រឿង ចំណែកក្រុមហ៊ុន Samsung លក់បានចំនួន ៥៣លានគ្រឿង នៅលើទីផ្សារ អាមេរិក ។

តួលេខប្រៀបធៀបពីការលក់ប្រចាំត្រីមាសទី៤ ក្នុងរយៈពេល ២ឆ្នាំ 

ក្នុងចំណោមទូរស័ព្ទ iPhone លក់បានចំនួន ៤៨លានគ្រឿងនោះ ទូរស័ព្ទចំនួន​ ១៧,៧លានគ្រឿង ត្រូវបានលក់អស់ក្នុងត្រីមាសទី ៤ ហើយ ក៏ជាតួលេខនាំមុខគេក្នុងចំណោមក្រុមហ៊ុនផ្គត់ផ្គង់ទូរស័ព្ទផងដែរ ។
ទោះបីយ៉ាងណាក៏ដោយ នៅក្នុងឆ្នាំ២០១២ ក្រុមហ៊ុន Samsung នៅតែឈរនៅលើលំដាប់កំពូលនៅ​ប្រទេសអាមេរិកដោយលក់បានចំនួន ៥៣លានគ្រឿង ហើយក្រុមហ៊ុន Apple ឈរ​នៅ​លើ​ចំណាត់​ថ្នាក់​លេខ២ លក់បានចំនួន ៤៣,៧ លានគ្រឿង និងក្រុមហ៊ុន LG ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៣ អាចលក់បានចំនួន ២០,៥លានគ្រឿង ។

ទូរស័ព្ទរបស់ក្រុមហ៊ុន Apple និង Samsung មានចំនួននៃការលក់បានកើនឡើងគួរឱ្យកត់សម្គាល់ ហើយចំនួននោះជាប្រភេទទូរស័ព្ទប្រើប្រព័ន្ធ 3G និង 4G ៕
អត្ថបទ ៖ ពូឆែ
ប្រភព៖ NewsToday

មើលអត្ថបទនេះទាំងអស់...

ទូរស័ព្ទ HTC M7 នឹង​ចេញលក់នៅ ខែមិនា ?

0 comments

ក្រុមហ៊ុន HTC នឹងមានព្រឹត្តិការណ៍មួយនៅក្នុងទីក្រុង New York និង London នាថ្ងៃទី១៩​ ខែកុម្ភៈ​ ខាងមុខនេះ បើយោងទៅតាមប្រភពព័ត៌មានលេចធ្លាយ ពីតៃវ៉ាន់ ហើយនៅក្នុងពិធីនេះនឹងមានការបង្ហាពីទូរស័ព្ទ​ HTC M7 ។

ទូរស័ព្ទ HTC-M7 ?
 
យោងតាមប្រភពខាងលើបន្តថា ទូរស័ព្ទ HTC M7 នឹងចេញលក់នៅក្នុងមិនា ប៉ុន្តែប្រភពដដែលនោះមិនបានបង្ហាញ
ពីតម្លៃ និងថ្លៃជាក់លាក់នៅឡើយទេ ។ ដោយឡែកនៅពេលថ្មីនេះ ទូរស័ព្ទថ្មីរបស់ HTC ត្រូវបានដឹងថា វានឹងត្រូវចេញ
លក់នៅ ចក្រភពអងគ្លេស បន្ទាប់មកតំបន់អឺរ៉ុប ទើបទៅដល់អាមេរិក តាមក្រោយ ។

ប្រភពដដែលបន្ថែមទៀតថា ក្រុមហ៊ុន HTC​ គឺមានគម្រោងផលិតទូរស័ព្ទ M7 ឱ្យបានពី ៤ ទៅដល់ ៥លានគ្រឿង
សម្រាប់ចេញលក់នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៣ ខាងមុខ ។

ប្រសិនបើព័ត៌មាននេះ ពិតមែននោះ ទូរស័ព្ទ M7 មានពណ៌ ខ្មៅ ទឹកប្រាក់ និងពណ៌ស ៕

អត្ថបទ៖ ប៉ូឆែ
ប្រភព៖ NewsToday
មើលអត្ថបទនេះទាំងអស់...

កំហុសវេបសាយ​មួយចំនួន បានធ្វើឱ្យបុគ្គលិកផ្នែកទីផ្សារកូនខ្មែរ iFix ត្រូវ​បញ្ឈប់​ពីការងារ

0 comments
នាពេល​ព្រឹក​នេះ ក្រុមហ៊ុន iFix បាន​ចេញ​សេចក្ដី​ប្រកាសសុំទោស​របស់​ខ្លួន​ជា​ផ្លូវការ​នៅ​ក្នុង​ក្រុម រួម​គ្នាចែករំលែក និងផ្ដល់ព័ត៌មាន​ពិត​ដោយ​សេរី។ លោក ជួន សុវណ្ណវាសនាជា​អ្នក​គ្រប់គ្រង​របស់ កូនខ្មែរ iFix បាន​សរសេរថា កូនខ្មែរ iFix សូមទទួល​យក​កំហុស​ដែល​ខាង​វេបសាយ​មួយ​ចំនួន​បាន​ចុះ​ផ្សាយ និងកែប្រធានបទ​ និង​ខុសពេល​វេលា​ដោយ​ស្ដាប់​មិន​បានច្បាស់ទាក់​ទង​នឹង​ការ Jailbreak iOS 6.x។ ហើយ​ខាងកូនខ្មែរ iFix បានបញ្ចប់​ប្រធានផ្នែកទីផ្សារ ដើម្បី​ទទួល​កំហុស​ក្នុងការ​ការងារនេះ។ ហើយ​ កូនខ្មែរ iFix សូម​ស្នើ​ដល់​បណ្ដា​វេបសាយ​នានា ដែល​បាន​ចុះផ្សាយ​ដោយ​កែ​ប្រែ​ខុសពី​អត្ថបទ​ដើម​របស់​ខ្ញុំ ដែល​ធ្វើ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ជា​ខ្លាំង ហើយ​វា​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​បុគ្គលិករបស់ កូនខ្មែរ  iFix ទៀត​ផង៕
មើលអត្ថបទនេះទាំងអស់...

Thursday, January 31, 2013

Window Store មានកម្ម​វិធីជាង ៤ម៉ឺន សម្រាប់ អតិថិជន ប្រើប្រាស់

0 comments

ក្រុមហ៊ុន Microsoft បានប្រកាសចេញ ប្រព័ន្ធប្រតិបត្តិការ Window 8 និង Window RT ហើយនៅពេលនោះកម្មវិធី នៅក្នុង Window Store មានតិចតួចណាស់ ប៉ុន្តែ ពេលឥឡូវនេះមានការកើនឡើងដល់ជាង ៤ម៉ឺន កម្មវិធី ។
windows-8-app
Window Store មានជាង ៤ម៉ឺនកម្មវិធី សម្រាប់បំពេញតម្រូវការអតិថិជន ។
 
កាលពីក្រុមហ៊ុន Microsoft បានប្រកាសចេញប្រព័ន្ធប្រតិបត្តិការ Window 8 និង Window RT ក្រុមហ៊ុន
មួយនេះបានរំពឹងទុកថា នៅក្នុង Window Store នឹងមានកម្មវិធីចំនួន ១សែន នៅក្នុងខែកុម្ភៈ ។ ប៉ុន្តែមកដល់
ចុងខែមករានេះ កម្មវិធីមាននៅក្នុង​ Window Stroe គឺមិនទាន់បានដូចអ្វីដែល ក្រុមហ៊ុនមួយនេះបានរំពឹងទុក
នៅឡើយទេ ។

នាពេលបច្ចុប្បន្ននេះ ការបន្ថែមកម្មវិធីនៅក្នុង Window Phone ហាក់បីដូចជាមានការថយចុះ ដោយកាលពីមុន
កម្មវិធីបញ្ចូលទៅក្នុង Window Store មានដល់ទៅ ៤០០ ក្នុងមួយថ្ងៃ ប៉ុន្តែស្ថិតិ​បានធ្លាក់មកដល់ ១៥០កម្មវិធី
ជារៀងរាល់ថ្ងៃ នេះបើយោងទៅតាមការស្កេនពីម៉ាស៊ីន MetroStore ។

ឥឡូវនេះ Window Store មានកម្មវិធីចំនួន ៤ម៉ឺន សម្រាប់ឱ្យអតិថិជនប្រើប្រាស់។ ទោះបីជាចំនួននេះ មិនអាច
បានដូចចំនួនរំពឹងទុកក៏ដោយ ក្រុមហ៊ុនមួយនេះនៅតែបន្តបញ្ចូលកម្មវិធីទៅក្នុង Window Store ដដែល ។
ជាពិសេស បើប្រៀបធៀបកាលពី៣ខែមុន គឺមានកើនឡើងយ៉ាងច្រើន ៕

អត្ថបទ៖ ប៉ូឆែ
ប្រភព៖  NewsToday
មើលអត្ថបទនេះទាំងអស់...

Apple បានបញ្ចេញ ប្រព័ន្ធ iOS 6.1 និងមាន Jailbreak នៅថ្ងៃអាទិត្យនេះ

0 comments

iOS 6.1ទីបំផុត ក្រុមហ៊ុន Apple បានបញ្ចេញ ប្រព័ន្ធ iOS 6.1 ហើយ ហើយវាមាន បន្ថែមមុខងារថ្មីតិចតួចណាស់ បើធៀបនឹង កំណែទំរង់ចាស់ iOS 6.0/6.0.1 ប៉ុន្តែ មនុស្សភាគច្រើន នឹងដំឡើងទៅវា ដោយមូលហេតុលទ្ធភាពនៃ ការ Jailbreak ប្រព័ន្ធថ្មីនេះ ទាំងនៅលើ ម៉ាសីុនម៉ូដែលចាស់ (A4: iPhone 3GS/4) និងម៉ូដែលថ្មី (iPhone 4s/5, iPad mini/2/3/4) ដែលគេ សង្ឃឹមថា នឹងបញ្ចេញដោយ ក្រុមហែកកូដប្រព័ន្ធ iOS ឈ្មោះ ‘evad3rs’ នាចុងសប្តាហ៍នេះ។ evad3rs បានណែនាំថា បើសិនជា លោកអ្នក ចង់ អាប់ដេត គួរអាប់ដេតតាម iTunes មិនមែនតាម OTA នោះទេ ទើប Jailbreak បាន ដោយមិនមានបញ្ហា។

មុខងារថ្មីរបស់ iOS 6.1 មានដូចជា: ការទ្រទ្រង់ បណ្តាញ 4G LTE របស់ក្រុមហ៊ុនទូរស័ព្ទ ដទៃទៀត កាន់តែច្រើនឡើង, លទ្ធភាពទិញ សំបុត្រកុន តាមរយៈ Fandango ជាមួយមុខងារ Siri (ប្រើបានតែនៅ អាមេរិក), លទ្ធភាពដោនឡូដចំណែកនីមួយៗពី iCloud សំរាប់អ្នកប្រើ iTunes Match និង ការបន្ថែមប៊ូតុងថ្មី សំរាប់កែផ្ទាំងពាណីជ្ជកម្ម។
លោកអ្នក អាចដោនឡូដ កំណែទំរង់ថ្មី 6.1 នេះ តាមលីងខាងក្រោម ហើយសំរាប់ការ ដំឡើង គឺមានលក្ខណៈស្រដៀងនឹង ការដំឡើង កំណែទំរង់មុនៗ iOS 6.0.1 ដែរ (សូមមើលអត្ថបទ ‘វិធីដំឡើងទៅកាន់ ប្រព័ន្ធ iOS 6.0.1′ ជាគំរូរ: http://wp.me/p1DX6F-2cA )។
- iPad (4th generation Model A1458) | (4th generation Model A1459) | (4th generation Model A1460)
- iPad mini (Model A1432) | (Model A1454) | (Model A1455)
- iPad 3rd generation WiFi | Wi-Fi + Cellular (GSM model)
- iPad 2 Wi-Fi | Wi-Fi + 3G (GSM)
- iPhone 5 (Model A1428) | (Model A1429)
- iPhone 4S
- iPhone 4 (GSM)
- iPhone 3GS
- iPod touch (5th generation) | (4th generation)
iOS 6.1ទីបំផុត ក្រុមហ៊ុន Apple បានបញ្ចេញ ប្រព័ន្ធ iOS 6.1 ហើយ ហើយវាមាន បន្ថែមមុខងារថ្មីតិចតួចណាស់ បើធៀបនឹង កំណែទំរង់ចាស់ iOS 6.0/6.0.1 ប៉ុន្តែ មនុស្សភាគច្រើន នឹងដំឡើងទៅវា ដោយមូលហេតុលទ្ធភាពនៃ ការ Jailbreak ប្រព័ន្ធថ្មីនេះ ទាំងនៅលើ ម៉ាសីុនម៉ូដែលចាស់ (A4: iPhone 3GS/4) និងម៉ូដែលថ្មី (iPhone 4s/5, iPad mini/2/3/4) ដែលគេ សង្ឃឹមថា នឹងបញ្ចេញដោយ ក្រុមហែកកូដប្រព័ន្ធ iOS ឈ្មោះ ‘evad3rs’ នាចុងសប្តាហ៍នេះ។ evad3rs បានណែនាំថា បើសិនជា លោកអ្នក ចង់ អាប់ដេត គួរអាប់ដេតតាម iTunes មិនមែនតាម OTA នោះទេ ទើប Jailbreak បាន ដោយមិនមានបញ្ហា។

មុខងារថ្មីរបស់ iOS 6.1 មានដូចជា: ការទ្រទ្រង់ បណ្តាញ 4G LTE របស់ក្រុមហ៊ុនទូរស័ព្ទ ដទៃទៀត កាន់តែច្រើនឡើង, លទ្ធភាពទិញ សំបុត្រកុន តាមរយៈ Fandango ជាមួយមុខងារ Siri (ប្រើបានតែនៅ អាមេរិក), លទ្ធភាពដោនឡូដចំណែកនីមួយៗពី iCloud សំរាប់អ្នកប្រើ iTunes Match និង ការបន្ថែមប៊ូតុងថ្មី សំរាប់កែផ្ទាំងពាណីជ្ជកម្ម។
លោកអ្នក អាចដោនឡូដ កំណែទំរង់ថ្មី 6.1 នេះ តាមលីងខាងក្រោម ហើយសំរាប់ការ ដំឡើង គឺមានលក្ខណៈស្រដៀងនឹង ការដំឡើង កំណែទំរង់មុនៗ iOS 6.0.1 ដែរ (សូមមើលអត្ថបទ ‘វិធីដំឡើងទៅកាន់ ប្រព័ន្ធ iOS 6.0.1′ ជាគំរូរ: http://wp.me/p1DX6F-2cA )។
- iPad (4th generation Model A1458) | (4th generation Model A1459) | (4th generation Model A1460)
- iPad mini (Model A1432) | (Model A1454) | (Model A1455)
- iPad 3rd generation WiFi | Wi-Fi + Cellular (GSM model)
- iPad 2 Wi-Fi | Wi-Fi + 3G (GSM)
- iPhone 5 (Model A1428) | (Model A1429)
- iPhone 4S
- iPhone 4 (GSM)
- iPhone 3GS
- iPod touch (5th generation) | (4th generation)
មើលអត្ថបទនេះទាំងអស់...
 
Smart Phone © 2013 - 2015 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ៖​ Khmer Know. Supported by Khmer Smart Phone