ទូរស័ព្ទ Samsung Galaxy ត្រកូល S នឹងចេញលើទិផ្សារនៅថ្ងៃទី១៥ ខែមិនា បើយោងទៅតាមការបញ្ជាក់ពី SamMobile ហាងលក់ទូរស័ព្ទមួយនៅក្នុងប្រទេស New Zealand បានថ្លែងថា ទូរស័ព្ទ Galaxy S 4 នឹងចេញមកនៅក្នុងខែមេសា ។
ទូរស័ព្ទ Galaxy S IV នឹងមានកាមេរ៉ា 13MP
យើងបានរំពឹងទុកថា Samsung នឹងមិនបង្ហាញទូរស័ព្ទ Galaxy S 4 នៅក្នុងពិព័រណ៌ MWC នាពេលខាងមុខនេះទេ ប៉ុន្តែក្រុមហ៊ុននឹងបង្កើតព្រឹត្តិការណ៍ដ៍ធំមួយ សម្រាប់ប្រកាសចេញផលិតផលថ្មីនោះ ។
ទូរស័ព្ទ Samsung Galaxy ចេញលក់នៅក្នុងឆ្នាំ២០១៣នេះ នឹងមានអេក្រង់ Super AMOLED FullHD
resolution, 8-core Exynos 5 Octa, ក្រាហ្វិករូបភាព 8-core Mali-T658 និង RAM 2GB ។ លើសពីនេះ
ទូរស័ព្ទថ្មីនេះនឹងមានកាមេរ៉ា 13MP ថតវីដេអូបានទំហំ 1080p 30fps និងកាមេរ៉ាមុខ 2MP សម្រាប់សន្ទនាគ្នាជា
វីដេអូ ហើយនឹងប្រើប្រព័ន្ធប្រតិបត្តិការ Android 4.2.1 Jelly Bean ។
ប្រភពខាងលើបានបន្តថា ទូរស័ព្ទស៊េរីថ្មីនេះនឹងចេញលក់នៅក្នុងទ្វីបអឺរ៉ុបមុនគេបង្អស់ បន្ទាប់មកគឺទីផ្សារនៅប្រទេស
អាស៊ី នៅក្នុងខែមេសា ។ លក្ខណៈពិសេសទូរស័ព្ទនេះ នឹងមានពណ៌ខ្មៅ និងស ហើយទូរស័ព្ទ Galaxy S 4 មាន
ឈ្មោះលេខកូដថា I9500 ៕
អត្ថបទ៖ ប៉ូឆែ
ប្រភព៖ NewsToday
.jpg)
0 comments:
Post a Comment