ក្រុមហ៊ុន HTC នឹងមានព្រឹត្តិការណ៍មួយនៅក្នុងទីក្រុង New York និង London នាថ្ងៃទី១៩ ខែកុម្ភៈ ខាងមុខនេះ បើយោងទៅតាមប្រភពព័ត៌មានលេចធ្លាយ ពីតៃវ៉ាន់ ហើយនៅក្នុងពិធីនេះនឹងមានការបង្ហាពីទូរស័ព្ទ HTC M7 ។
ទូរស័ព្ទ HTC-M7 ?
យោងតាមប្រភពខាងលើបន្តថា ទូរស័ព្ទ HTC M7 នឹងចេញលក់នៅក្នុងមិនា ប៉ុន្តែប្រភពដដែលនោះមិនបានបង្ហាញពីតម្លៃ និងថ្លៃជាក់លាក់នៅឡើយទេ ។ ដោយឡែកនៅពេលថ្មីនេះ ទូរស័ព្ទថ្មីរបស់ HTC ត្រូវបានដឹងថា វានឹងត្រូវចេញ
លក់នៅ ចក្រភពអងគ្លេស បន្ទាប់មកតំបន់អឺរ៉ុប ទើបទៅដល់អាមេរិក តាមក្រោយ ។
ប្រភពដដែលបន្ថែមទៀតថា ក្រុមហ៊ុន HTC គឺមានគម្រោងផលិតទូរស័ព្ទ M7 ឱ្យបានពី ៤ ទៅដល់ ៥លានគ្រឿង
សម្រាប់ចេញលក់នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៣ ខាងមុខ ។
ប្រសិនបើព័ត៌មាននេះ ពិតមែននោះ ទូរស័ព្ទ M7 មានពណ៌ ខ្មៅ ទឹកប្រាក់ និងពណ៌ស ៕
អត្ថបទ៖ ប៉ូឆែ
ប្រភព៖ NewsToday

0 comments:
Post a Comment