Monday, February 4, 2013
កំហុសវេបសាយមួយចំនួន បានធ្វើឱ្យបុគ្គលិកផ្នែកទីផ្សារកូនខ្មែរ iFix ត្រូវបញ្ឈប់ពីការងារ
នាពេលព្រឹកនេះ ក្រុមហ៊ុន iFix បានចេញសេចក្ដីប្រកាសសុំទោសរបស់ខ្លួនជាផ្លូវការនៅក្នុងក្រុម រួមគ្នាចែករំលែក និងផ្ដល់ព័ត៌មានពិតដោយសេរី។ លោក ជួន សុវណ្ណវាសនាជាអ្នកគ្រប់គ្រងរបស់ កូនខ្មែរ iFix បានសរសេរថា កូនខ្មែរ iFix សូមទទួលយកកំហុសដែលខាងវេបសាយមួយចំនួនបានចុះផ្សាយ និងកែប្រធានបទ និងខុសពេលវេលាដោយស្ដាប់មិនបានច្បាស់ទាក់ទងនឹងការ Jailbreak iOS 6.x។ ហើយខាងកូនខ្មែរ iFix បានបញ្ចប់ប្រធានផ្នែកទីផ្សារ ដើម្បីទទួលកំហុសក្នុងការការងារនេះ។ ហើយ កូនខ្មែរ iFix សូមស្នើដល់បណ្ដាវេបសាយនានា ដែលបានចុះផ្សាយដោយកែប្រែខុសពីអត្ថបទដើមរបស់ខ្ញុំ ដែលធ្វើឱ្យមានការយល់ច្រឡំជាខ្លាំង ហើយវាបណ្ដាលឱ្យប៉ះពាល់ដល់បុគ្គលិករបស់ កូនខ្មែរ iFix ទៀតផង៕
Subscribe to:
Post Comments (Atom)
.jpg)
0 comments:
Post a Comment