ក្រុមហ៊ុន Microsoft បានប្រកាសចេញ ប្រព័ន្ធប្រតិបត្តិការ Window 8 និង Window RT ហើយនៅពេលនោះកម្មវិធី នៅក្នុង Window Store មានតិចតួចណាស់ ប៉ុន្តែ ពេលឥឡូវនេះមានការកើនឡើងដល់ជាង ៤ម៉ឺន កម្មវិធី ។
Window Store មានជាង ៤ម៉ឺនកម្មវិធី សម្រាប់បំពេញតម្រូវការអតិថិជន ។
កាលពីក្រុមហ៊ុន Microsoft បានប្រកាសចេញប្រព័ន្ធប្រតិបត្តិការ Window 8 និង Window RT ក្រុមហ៊ុន
មួយនេះបានរំពឹងទុកថា នៅក្នុង Window Store នឹងមានកម្មវិធីចំនួន ១សែន នៅក្នុងខែកុម្ភៈ ។ ប៉ុន្តែមកដល់
ចុងខែមករានេះ កម្មវិធីមាននៅក្នុង Window Stroe គឺមិនទាន់បានដូចអ្វីដែល ក្រុមហ៊ុនមួយនេះបានរំពឹងទុក
នៅឡើយទេ ។
មួយនេះបានរំពឹងទុកថា នៅក្នុង Window Store នឹងមានកម្មវិធីចំនួន ១សែន នៅក្នុងខែកុម្ភៈ ។ ប៉ុន្តែមកដល់
ចុងខែមករានេះ កម្មវិធីមាននៅក្នុង Window Stroe គឺមិនទាន់បានដូចអ្វីដែល ក្រុមហ៊ុនមួយនេះបានរំពឹងទុក
នៅឡើយទេ ។
នាពេលបច្ចុប្បន្ននេះ ការបន្ថែមកម្មវិធីនៅក្នុង Window Phone ហាក់បីដូចជាមានការថយចុះ ដោយកាលពីមុន
កម្មវិធីបញ្ចូលទៅក្នុង Window Store មានដល់ទៅ ៤០០ ក្នុងមួយថ្ងៃ ប៉ុន្តែស្ថិតិបានធ្លាក់មកដល់ ១៥០កម្មវិធី
ជារៀងរាល់ថ្ងៃ នេះបើយោងទៅតាមការស្កេនពីម៉ាស៊ីន MetroStore ។
ឥឡូវនេះ Window Store មានកម្មវិធីចំនួន ៤ម៉ឺន សម្រាប់ឱ្យអតិថិជនប្រើប្រាស់។ ទោះបីជាចំនួននេះ មិនអាច
បានដូចចំនួនរំពឹងទុកក៏ដោយ ក្រុមហ៊ុនមួយនេះនៅតែបន្តបញ្ចូលកម្មវិធីទៅក្នុង Window Store ដដែល ។
ជាពិសេស បើប្រៀបធៀបកាលពី៣ខែមុន គឺមានកើនឡើងយ៉ាងច្រើន ៕
អត្ថបទ៖ ប៉ូឆែ
ប្រភព៖ NewsToday
0 comments:
Post a Comment