Banner 468 x 60px

 

Thursday, September 18, 2014

តោះមើល iOS 7 និង iOS 8 ខុសគ្នាត្រង់ណាខ្លះ?

0 comments
ចុងក្រោយ iOS 8 បានចេញជាផ្លូវការ ហើយមានមិត្តអ្នកអានមួយចំនួនច្បាស់ជាបានអាប់ដេតរួចមកហើយ ជាការពិតណាស់ក្រុមហ៊ុន Apple បានធ្វើឲ្យមហាជនចង់ដឹង ចង់ឃើញពីផលិតផល​ថ្មីរបស់ក្រុមហ៊ុននេះ​ណាស់ សូម្បីតែ​ប្រព័ន្ធប្រតិបត្តិការ iOS 8 ថ្មីដែលទើបតែចេញកាល​ពីម្សិលមិញនេះ​បានធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលបានទទួលការអាប់ដេត​ជាផ្​លូវការបែបនេះ។

នេះពិតជាធ្វើឲ្យមានការភ្ញាក់ផ្អើលពិតមែន ប៉ុន្តែក៏មានមិត្តអ្នកអានមួយចំនួនដែលមិនទាន់បានអាប់ដេតអាចមកតាមដានពត៌មាន​ឱ្យ​កាន់តែច្បាស់មុនពេលអាប់ដេតបាន អ្នកអាចមកមើលរូបភាពខុសគ្នារវាង iOS 7 និង iOS 8 បាននៅខាងក្រោមនេះ។
1. Spotlight Search
 
2. សារនៅលើ Lock Screen
3. ការតបសារបានរហ័ស
4. ការផ្ញើសារជាសំលេង និងវីដេអូ
5. ការផ្តល់ជាពាក្យជំនួយ
6. គ្រាន់តែអូសនៅលើអក្សរនៅពេលចង់វាយអក្សរណាមួយ
7. លោតផ្ទាំងផ្តល់ដំណឹងថ្មី
8. Multitasking មានលេខទូរស័ព្ទដែលអ្នកចូលចិត្តនៅខាងលើ
9. Siri អាចដឹងពីចំនងជើងបទចំរៀងដោយគ្រាន់តែស្តាប់ភ្លេងបន្តិចប៉ុណ្ណោះ
10. របាជូនដំណឹងថ្មី
11. Spotlight Search ក្នុង Safari
12. ការកែប្រែថ្មី Sharing Menu
13. អ៊ីម៉ែល
14. កាមេរ៉ា
15. Time-lapse Videos
16. ការ Edit រូបភាព
17. ស្ថិតិថាមពលថ្ម
ពិតជាកាន់តែអស្ចារ្យមែន អ្នកប្រើប្រាស់ស៊េរី iPhone, iPad និង iPod ដែលអាចអាប់ដេតបានទូទាំងពិភពលោក បានស្គាល់ច្បាស់ពីអត្ថប្រយោជន៍បែបថ្មីរបស់ iOS 8 ថាពិតជាមានការបន្ថែមបច្ចេកវិទ្យាសំខាន់ៗជាច្រើន បានកែតម្រូវការឌីហ្សាញរូបរាងខ្លះៗឲ្យកាន់តែមានភាពទាក់ទាញជាង iOS 7 ពិតមែន៕
ប្រភព៖ Cambo Report
មើលអត្ថបទនេះទាំងអស់...

Rovio ចេញហ្គេមថ្មីស្រដៀង Clash of Clans សម្រាប់ iOS

0 comments
នា​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុនផលិតកម្ម​ហ្គេម​ដ៏​ល្បី Rovio បាន​ចេញ​ហ្គេម​ថ្មី​ដែល​មាន​ឈ្មោះ​ថា Plunder Pirates ដែល​ស្រដៀង​នឹង​ហ្គេម  Clash of Clans ដែល​កំពុង​មាន​ភាព​ល្បី​ល្បាញ​ជាងគេ​នៅលើប្រព័ន្ធ​ប្រតិបត្តិការណ៍ iOS និង Android នោះ។ ប៉ុន្តែ​ហ្គេម​ Plunder Pirates ថ្មី​នេះ មាន​តែ​នៅលើ iOS ប៉ុណ្ណោះ មិន​ទាន់​មាន​សម្រាប់ Android និង Windows នៅ​ឡើយ​ទេប្រហែល​មាន​នៅ​ដើម​ឆ្នាំ​ក្រោយ​ឯនោះ។
ហ្គេម​បង្កើតបន្ទាយ និង​កងទ័ព​ថ្មី​នេះ មាន​លក្ខណៈ​ជា​ 3D ស្រស់ស្អាត ដោយ​ត្រូវ​សាងសង់​បន្ទាយ​លើកោះ និង​កងទ័ព​ដោយ​ខ្លួន​ឯង​ដើម្បី​ធ្វើ​ការ​វាយ​លុក​បន្ទាយ​របស់​អ្នកដទៃ ដែល​អាច​លេង​ជា​ហ្គេម និង​មិត្តភក្ដិ​របស់​អ្នក​ដូច​នឹង​ហ្គេម Clash of Clan ផងដែរ។
ហ្គេម Plunder Pirates នេះ​អាច​ចុចទីនេះ​ដើម្បីទាញយក​ដែល​មាន​ទំហំ 97.2MB ហើយ​តម្រូវ​សម្រាប់​​​អ្នក​ប្រើ iOS 7.0 ឡើង​ទៅ៕

មើលអត្ថបទនេះទាំងអស់...

ប្រណាំងកូនឡានជាមួយ​ទេសភាព​ដ៏​អស្ចារ្យ​ក្នុង​ហ្គេម Beach Buggy Racing

0 comments
Beach Bugy Blitz គឺជាហ្គេមដែលមានភាពល្បីល្បាញមួយ ហើយខ្ញុំជឿជាក់ថាប្រិយមិត្តមួយចំនួនធំពិតជាធ្លាប់លេងហ្គេម​ បែបប្រណាំងឡានគួរអោយស្រឡាញ់មួយនេះជាក់ជាមិនខាន។ ហ្គេមនេះទទួលបានការពេញនិយមច្រើនខ្លាំងណាស់ដែរ ដែលមានចំនួនអ្នកដោនឡូដខ្ទង់សិបលានឯណោះ។ នៅថ្ងៃនេះផ្ទាល់ ស្ទុយឌីយោបង្កើតហ្គេមមួយនេះ បានបញ្ចេញហ្គេមមួយទៀតដែលមានក្រាហ្វិកកាន់តែស្រស់ស្អាត មានឡាន និងវគ្គគួរអោយទាក់ទាញជាច្រើន។
ហ្គេមនេះគឺជាហ្គេមបែបប្រណាំងឡាន ដែលយើងត្រូវធ្វើការប្រកួត ប្រជែងជាមួយនឹងដៃគូជាច្រើន។ រៀងរាល់ជុំ អ្នកនឹងបានឃើញរបស់ពិសេសដែលមានដូចជាគ្រាប់បែក មីន ផាវបង្កើនល្បឿន និងកាំភ្លើងជាដើម ហើយឈុតឆាក និងរូបភាពគឺបានរចនាយ៉ាងពិសេសនិងទាក់ទាញបំផុត។ ហ្គេមនេះមានផ្លូវរត់ចំនួន 12 ដែលតម្រូវអោយអ្នកលេងម្តងៗមួយៗ ដើម្បីឆ្លងវគ្គ ហើយឧបសគ្គ
នឹងមានកាន់តែច្រើនឡើងៗ។
បន្ទាប់ពីបានតេស្តសាកល្បងលេងហ្គេមនេះហើយ យើងសង្កេតឃើញថាវាពិតជាមានភាពទាក់ទាញជាខ្លាំង ជាពិសេសផ្ទៃក្រាហ្វិករបស់វាតែម្តង ដែលមានភាពស្រស់ស្អាតដំណើរការដោយរលូនតែម្តង។ ហ្គេមប្រភេទនេះគឺជាហ្គេមដែលអាចអ្នកលេងញៀនបាន ព្រោះអីគេមិនចាំបាច់ចំណាយ
កម្លាំងក្នុងការគិតនោះទេ ផ្ទុយមកវិញគឺមានអារម្មណ៍សម្រាកខួរក្បាល។
ហ្គេម Beach Buggy Racing ទើបតែបង្ហាញវត្តមាននៅថ្ងៃនេះទេ ដែលអ្នកទាំងអស់គ្នាអាចដោនឡូដយកបានដោយឥតគិតថ្លៃឡើយពី Playstore និង Appstore ដែលវា
មានទំហំក្បែរ 70mb។




ប្រភពៈ​ Cambo Report
មើលអត្ថបទនេះទាំងអស់...

លក្ខណៈ​សម្បត្តិ​ពិសេសៗ​ ៦ចំណុច​នៅ​លើ iOS 8 ​​នឹង​​ត្រូវ​ចិត្ត​អ្នក!

0 comments
ប្រព័ន្ធ​ប្រតិបត្តិការ iOS 8 ទើប​តែ​ចេញ​ឱ្យ​សាធារណជន​អាច​ដំឡើង​នៅ​លើ​ឧបករណ៍​ iDevice របស់​ខ្លួន​បាន។ រយៈពេល​ប៉ុន្មាន​ខែ​មក​នេះ ក្រុមហ៊ុន Apple សម្រិតសម្រាំង​ iOS 8 ដោយ​ច្របាច់​បញ្ចូល​មុខងារ​ថ្មីៗ​ពិសេស​ងាយស្រួល​ប្រើ​ដល់​អតិថិជន​។ ខាង​ក្រោម​នេះ​គឺ​ជា​​មុខងារ​ថ្មី​ដែល​អាច​ផ្ដល់​ជា​អត្ថប្រយោជន៍​ដល់​អ្នក​ប្រើ​បាន ទាំង៦ចំណុច។

១) Device Continuity៖
នៅ​ពេល​ប្រព័ន្ធ​ប្រតិបត្តិការ Mac របស់ Apple គឺ OS X Yosemite ចេញ​ចុងខែ​តុលា​ក្រោយ នឹង​អាច​ភ្ជាប់​ជាមួយ iOS 8 បាន។ អ្នក​ប្រើ​អាច​ប្រើ​មុខងារ​លើ​ទូរស័ព្ទ ដោយ​ប្រើ​កុំព្យូទ័រ ដូច​ជា ទទួល​ការ​ខល​ទូរស័ព្ទ ទទួល​សារ​មក​លើ​កុំព្យូទ័រ និង​អាច​ផ្ទេរ​ឯកសារ​ពី iPhone ឬ iPad ទៅ​កាន់​កុំព្យូទ័រ​បាន​ងាយស្រួល។ មុខងារ​នេះ មាន​ឈ្មោះ​ថា Handoff ដែល​អាច​ដំណើរការ​បាន​ជាមួយ​កម្មវិធី​មួយ​ចំនួន​ដូច​ជា៖ Maile, Safari, Pages, Numbers, Keynote, Maps, Message, Reminders, Calendar និង Contact។

២) បន្ថែម Widgets៖
ទីបំផុត Apple ផ្ដល់​ឱ្យ​អ្នក​ប្រើ​អាច​បន្ថែម widget គាំទ្រ​លើ iOS 8 ហើយ ប៉ុន្តែ​មិនមែន​នៅ​លើ Home Screen នោះ​ទេ។ អ្នក​ប្រើ​អាច​បន្ថែម widgets បាន​ទៅ​ក្នុង Notification Center ដែល​ជា standalone tools សម្រាប់​ការងារ​ដូច​ជា ឆែក​មើល​អាកាសធាតុ និង​តាមដាន​មើល​ទំហំ​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ជាដើម។ សូម​បញ្ជាក់​ថា widget គាំទ្រ និង​អាច​ប្រើ​បាន​នៅ​លើ Android ជា​យូរ​មក​ហើយ។


៣) អាច​ដំឡើង​ក្ដារចុចលក្ខណៈ Third-party app (​Keyboard changes)៖
ក្ដារចុច Keyboard ដែល​ពី​មុន​គេ​ប្រើ​បាន​តែ​របស់​មាន​ស្រាប់​នៅ​លើ iOS ឥឡូវ​គេ​ក៏​អាច​ដំឡើង keyboard បន្ថែម​ជា​លក្ខណៈ third-party app បាន​ដែរ ដូច​ជា​ Swype ដែល​ជា keyboard ទទួល​បាន​ការ​និយម​ប្រើ​ច្រើន​នៅ​លើ Android។ ស្រប​ពេល​ដែល iOS 8 មាន​ពុម្ព​អក្សរ​ខ្មែរ​រួច​ជា​ស្រេច ដូច្នេះ អ្នក​ប្រើ iPhone នៅ​ស្រុក​ខ្មែរ គ្រាន់តែ​ប្រើ Keyboard ខ្មែរ​ជា​ការ​ស្រេច ដោយ​មិន​ចាំបាច់ jailbreak ឡើយ។

៤) ប្រើ Siri សួរ​បទ​ចម្រៀង (What song is playing?)​
មុខងារ​ឆ្លើយឆ្លង​ជា​សំឡេង Siri ត្រូវ​បាន​ច្របាច់​បញ្ចូល​ជាមួយ Shazam ដែល​ជា​កម្មវិធី​រៀបចំ​តន្ត្រី និង​ឯកសារ media ផ្សេងៗ។ អ្នក​ប្រើ iOS 8 នឹង​អាច​ប្រើ​មុខងារ Siri សួរ​អំពី​ឈ្មោះ​បទ​ចម្រៀង​ដែល​កំពុង​បើក​ស្ដាប់​បាន​ដោយ​ប្រើ​សំណួរ “What song is playing?”

៥) ដឹង​ពី​កម្រិត​ស៊ី​ថ្ម​តាម​កម្មវិធីផ្សេងៗ​គ្នា (​Battery usage by app)៖
មុខងារ​ថ្មី​នេះ នឹង​បង្ហាញ​ប្រាប់​អំពី​អត្រា​ស៊ី​ថ្ម​ដោយ​កម្មវិធី​ផ្សេងៗ​គ្នា ដើម្បី​ងាយស្រួល​ដល់​អ្នក​ប្រើ​បាន​ដឹង និង​បញ្ឈប់​ដំណើរការ ដើម្បី​សន្សំសំចៃ​ថ្ម​បាន​មួយ​កម្រិត។

៦) មុខងារ Timer អាច​ប្រើ​នៅ​លើ​កាមេរ៉ា iOS 8៖
ពី​មុន​មក iPhone/iPad/iPod ដែល​ប្រើ​ត្រឹម iOS 7 ចុះក្រោម​ពុំ​មាន​មុខងារ​កំណត់​ពេល (Self Timer) លើ​កាមេរ៉ា​ដើម្បី​ថត​រូប​ទេ ប៉ុន្តែ​ដោយ​សារ​បច្ចុប្បន្ន​ការ​ថត​ខ្លួន​ឯង selfie មាន​ការ​ពេញ​និយម​ខ្លាំង ដូច្នេះ​ក្រុមហ៊ុន បាន​ភ្ជាប់​មុខងារ Timer នេះ​នៅ​លើ iOS 8។ រយៈពេល​កំណត់​ពេល​គឺ​ចាប់​ពី ១០វិនាទី​ចុះ​ក្រោម ដើម្បី​ទុក​គំលាត​ពេល​ឱ្យ​អ្នក​រៀបចំ​ថត​ខ្លួន​ឯង​ដោយ​មិន​ចាំបាច់​មាន​អ្នក​ចាំ​ចុច​ថត​ឡើយ។

សូម​បញ្ជាក់​ថា ក្រៅ​ពី​លក្ខណៈ​ពិសេស​ទាំង ៦ខាង​លើ​ ក្រុមហ៊ុន Apple ក៏​បាន​បន្ថែម និង​ធ្វើ​បច្ចុប្បន្នភាព​លើ​មុខងារ​យ៉ាង​ច្រើន​ទៀត​ដូច​ខាង​ក្រោម៖

- App Bundles
- Battery usage by app
- Custom actions
- Desktop site in Safari
- Extensibility and App Extensions
- Family Sharing
- Flyover City Tours
- Handoff
- Health app
- Hey, Siri
- iCloud Drive
- iCloud Photo Library
- Improved message group conversations
- Instant Hotspot
- Interactive Notifications
- Mail gestures
- QuickType
- Quick Reply
- Send quick voice messages
- Send quick video messages
- Spotlight enhancements
- Third-party keyboards
- Touch ID in your favorite apps
- Time-lapse videos
- Widgets in Notification Center

ប្រភព៖ The Best News
មើលអត្ថបទនេះទាំងអស់...

iOS8 ចេញឱ្យ​ទាញយកថ្ងៃនេះ

0 comments
ក្រោយការ​រង់ចាំ​អស់​ជា​ច្រើន​ខែ​មក​នេះពី​សំណាក់​អ្នក​ប្រើ​ប្រាស់ iDevice ទាំងអស់​នោះ ថ្ងៃនេះ​ក្រុមហ៊ុន Apple បាន​ចេញ​ឱ្យ​តម្លើង​ប្រព័ន្ធ​ប្រតិបត្តិការណ៍​ទៅកាន់ iOS8 ដែល​ជា​ប្រព័ន្ធ​ប្រតិបត្តិការណ៍​ចុងក្រោយបង្អស់​ដែល​ពោរពេញ​ដោយ​លក្ខណៈ​ពិសេស​ៗ និង​មាន​មុខងារ​ថ្មី​ៗ​ជាច្រើន។ នៅ​ថ្ងៃនេះ​ប្រិយមិត្ត​អាច​តម្លើង​ iDevice របស់​អ្នក​ទៅកាន់ប្រព័ន្ធ​ប្រតិបត្តិការណ៍​ថ្មី​នេះ​បាន​ ដោយ​មិន​បាច់​ព្រួយ​បារម្ភ​ថាមិន​អាច​មើល​អក្សរ​ខ្មែរ​បាន​នោះ​ឡើយ ព្រោះ iOS8 មាន​ភ្ជាប់​ពុម្ពអក្សរ​ខ្មែរ​ជាស្រេច តែ​មិន​ទាន់​មាន​ Keyboard ផ្លូវ​ការ​។
ឧបករណ៍ដែលអាចតម្លើងទៅកាន់ iOS 8 បានរួមមាន៖
- iPhone 4s, iPhone 5, iPhone 5c, iPhone 5s, iPhone 6, iPhone 6 Plus
- iPad mini, iPad mini retina
- iPad 2, iPad 3, iPad 4, iPad Air
- iPod Touch 5th

អ្នកអាចដំឡើង​ទៅកាន់​ iOS8 ដោយ Download និង Update ដោយផ្ទាល់លើកម្មវិធី iTunes គ្រាន់តែ​ភ្ជាប់ទៅ iDevice ទៅ​កាន់​កុំព្យូទ័រ។ ម្យ៉ាង​ទៀត យើងអាច​​ទាញ iOS 8 Firmware តាមរយៈវេបសាយ www.getios.com បន្ទាប់​មក​ចូលទៅ​កាន់ iTunes រួច​ចុចប៊ូតុង Shift នៅលើកុំព្យូទ័រ ហើយចុច Restore រួចហើយជ្រើសរើសយក iOS 8 Firmware ដែលយើងបាន​ដោនឡូដទៅជាការស្រេច៕


មើលអត្ថបទនេះទាំងអស់...

ហ្គេមថ្មី​របស់​កូនខ្មែរ​ចេញ​ដំបូងលើ Windows Phone

0 comments
ហ្គេម​ថ្មីរបស់​ក្រុមហ៊ុន DirexPlay Lab ដែល​ជា​ស្នាដៃ​របស់​កូន​ខ្មែរ​ដែល​មាន​ឈ្មោះ​ថា ដំណើរ​ផ្សងព្រេង​របស់​ សុក និងសៅ (Sok and Sao’s Adventure) ប្រភេទ​ហ្គេម​ដើរបាញ់បាន​ចេញ​ឱ្យ​ទាញយក​មក​លេង​ហើយ​នៅ​លើ​ប្រព័ន្ធ​ Smart Phone ប្រើប្រាស់ Windows Phone។ ហ្គេម​នេះ​ជា​ហ្គេម​ដើរ​បាញ់​កម្ចាត់​សត្វ​កំណាច មេបិសាច ជាពិសេស​គឺ​សត្វមូស ដែលជា​ភ្នាក់ងារ​ចម្លង​ជម្ងឺ​គ្រុនឈាម​ដ៏​កាចសាហាវ ក្នុង​គោល​បំណង​ក្រើន​រំលឹក​ពី​ការ​ការពារ និង​កម្ចាត់​សត្វមូស​ដែល​តែងតែ​យារយី​ជីវិត​កុមារ និង​មនុស្ស​ទូទៅ​ដែលជា​ស្នាដៃ​របស់​ក្រុម​កូន​ខ្មែរ​។

នៅ​ក្នុង​សកម្មភាព​លេងហ្គេម​កម្សាន្ត​នេះ ប្រិយមិត្ត​អាច​ឃើញ​ពី​ទេសភាព​នានា​របស់​ប្រទេស​កម្ពុជា ដូចជា​នៅ​តំបន់អង្គរ​ជា​ដើម និង​មាន​ឧបសគ្គ​ជាច្រើន​ដើម្បី​ឆ្លង​កាត់​ពី​មួយ​វគ្គ​ទៅមួយ​វគ្គ​ទៀត។


ខាងក្រោម​នេះ​ជា​វីដេអូ​ផ្សព្វផ្សាយ​ហ្គេម ដំណើរ​ផ្សងព្រេង​របស់​ សុក និងសៅ (Sok and Sao’s Adventure) និង​អាច​ចុចទីនេះ ដើម្បី​ទាយ​យក​មក​លេង​កម្សាន្ត​ដោយ​ឥត​គិត​ថ្លៃ​នៅលើ Windows Phone Store ហើយនៅ Play store នឹង​មាន​ចេញ​ក្នុង​សប្ដាហ៍នេះ ចំណែក App Store នឹង​ចេញ​តាម​ក្រោយ​ទៀត៕

មើលអត្ថបទនេះទាំងអស់...

Wednesday, February 13, 2013

ទូរស័ព្ទ LG Optimus G Pro ប្រកាស ជាផ្លូវការហើយ

0 comments

ទូរស័ព្ទ LG Optimus G Pro គឺជាម៉ូដែលមួយទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារ ប៉ុន្តែប្រភពចចាមអារ៉ាម បានលើកឡើងថា នាពេលបច្ចុប្បន្នការលក់របស់ទូរស័ព្ទ ម៉ាក LG នេះ មានការធ្លាក់ចុះ ។
ទូរស័ព្ទ Optimus G Pro មានដៃគូប្រជែងជាច្រើន ។
 
ដោយឡែកនាពេលនេះ ក្រុមហ៊ុន LG បានប្រកាសចេញពីទូរស័ព្ទ Optimus G Pro ដោយទូរស័ព្ទម៉ូដែលនេះធ្លាប់
បានលេចចេញ២-៣ដងរួចមកហើយ ហើយទូរស័ព្ទនេះ ក៏នឹងមានវត្តមាននៅក្នុងពិព័រណ៌ MWC នាពេលខាងមុខ
នេះ ផងដែរ ។

ទូរស័ព្ទ LG Optimus G Pro មានអេក្រង់ 5.5 inch Full HD IPS-LCD, quad-core Snapdragon
ល្បឿន 1.7GHz, RAM 2GB, កាមេរ៉ា​ 13MP និងកាមេរ៉ាមុខ 2MP, LTE radio ដើរដោយ​ប្រព័ន្ធ​ប្រតិបត្តិការ
Android 4.1 Jelly Bean ។

LG Optimus G Pro មាន Memory 32GB និងអាចពង្រីកបានដល់ 64GB តាមរយៈរន្ធ microSD ហើយ
ទូរស័ព្ទស៊េរីនេះ ក៏មានថាមពលខ្លាំងដែរដោយមានដល់ទៅ 3140mAh ។

ទូរស័ព្ទថ្មីនេះនឹងមកប្រកួតដណ្តើមទីផ្សារពីទូរស័ព្ទ Samsung Galaxy S IV, HTC M7 និង Sony Xperia
Z ជាដើម ។ ប៉ុន្តែសម្រាប់ថ្ងៃចេញលក់ និងតម្លៃនៃទូរស័ព្ទ Optimus G Pro ក្រុមហ៊ុន​មិនទាន់​បាន​ឱ្យបាន​ដឹង
នៅឡើយទេ ៕

អត្ថបទ៖ ប៉ូឆែ
ប្រភព៖ NewsToday
មើលអត្ថបទនេះទាំងអស់...
 
Smart Phone © 2013 - 2015 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ៖​ Khmer Know. Supported by Khmer Smart Phone